ពាក្យ ៣ម៉ាត់ ដែល​អ្នក​គួរ​យល់​ដឹង មុន​កាន់ Page ហ្វេស​ប៊ុក

  • 2018-03-15 06:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រើប្រាស់​គណនី​ធម្មតា ​ឬ​កាន់ Page លើ​បណ្តាញ​សង្គម Facebook ចាំ​បាច់​គួរ​យល់​ឲ្យ​ច្បាស់​ពី​ពាក្យ​គន្លឹះ Engagement, Reach និង Organic។

"Engagement”

ប្រើ​សំដៅ​ទៅ​លើ​ចំនួន Like, Share និង Comment ឬ​ការ​ភ្ជាប់​ចំណូល​ចិត្ត​ផ្សេង​ទៀត ទៅ​តាម​ប្រភេទ​បណ្ដាញ​សង្គម​នីមួយៗ។ មិន​ខុស​ពី​មធ្យោបាយ​ដែល​ស្ថាប័ន​ ឬ​ក្រុមហ៊ុន​មួយ ធ្វើ​ការ​ស្ទាបស្ទង់​ឬ​វាយ​តម្លៃ​ដំណើរការ Page របស់​ពួក​គេ។ ចំនួន Like នៃ​ផុស​លើ Facebook, Tweet លើ Twitter និង​ការ​មើល​ផុស​លើ Pinterest សុទ្ធ​សឹង​ជា​ឧទាហរណ៍​នៃ Engagement លើ​បណ្ដាញ​សង្គម​ទាំង​អស់។

“Reach”

ប្រើ​លើ Facebook ពាក្យ Reach សំដៅ​ទៅ​ឥទ្ធិពល​ ឬ​ទំហំ​នៃ​អ្នក​បាន​ឃើញ ដែល​យើង​អាច​បង្ហោះ​ទៅ​ដល់ តាម​រយៈ​មាតិកា (វីដេអូ, រូបភាព ឬ Status)។ ចំនួន​នេះ​ ពុំ​អាច​បញ្ជាក់​ច្បាស់​ពី​ទំហំ​តួ​លេខ​អ្នក View នោះ​ឡើយ។ ឧទាហរណ៍​លើ​ Link នៃ​អត្ថបទ​មួយ មាន​ចំនួន Reach ដល់ ១០០០ នាក់ និង​ចំនួន Click ឬ View លើ​អត្ថបទ ១០០ នាក់។​

“Organic”

មាតិកា​បែប Organic ចង់​សម្គាល់​នូវ​រាល់​មាតិកា​ទាំង​ឡាយ​ណា ដែល​មិន​ចំណាយ​ថវិកា​លើ​ការ​ចុច Boost ឬ Promote ដោយ​ចំណាយ​លុយ ហើយ​ចំនួន Like, Share និង View បែងចែក​ដាច់​ដោយ​ឡែក​ពី​គ្នា បើ​ធៀប​នឹង​ប្រភេទ​មាតិកា Paid (ចំណាយ​លុយ)៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;