John Cena ទម្លាយ​ការ​ពិត​ថា ខ្លួន​ជា​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​កូរ៉េ​១

  • 2018-03-15 07:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​កីឡាកាស និង​ជា​តារា​សម្ដែង​ដ៏​ល្បី John Cena កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ក​ជា​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​លោក​តែង​តែ​បង្ហោះ​រូប​ពាក់ព័ន្ធ​នឹង​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង​១​ក្រុម។ ការ​បង្ហោះ​នេះ​ធ្វើ​ឲ្យ​រាល់​គ្នា​សង្ស័យ​ថា លោក​អាច​ជា​​អ្នក​គាំទ្រ​ម្នាក់​នៅ​ក្នុង​វិស័យ​ចម្រៀង K-Pop ផង​ដែរ។

យ៉ាង​ណា​មិញ ការ​បង្ហោះ​របស់ John Cena មិន​មាន​ភ្ជាប់​ជាមួយ​ពាក្យ (Caption) អ្វី​នោះ​ទេ គឺ​គ្រាន់​តែ​បង្ហោះ​រូប​តារា​កូរ៉េ​ជា​រឿយៗ។ ហេតុ​ដូច្នេះ​ហើយ​ទើប​បង្ក​ជា​ការ​សង្ស័យ​សម្រាប់​អ្នក​គាំទ្រ។

ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​មួយ​នេះ សារព័ត៌មាន Metro បាន​សុំ​ធ្វើ​ការ​សម្ភាសន៍​ជាមួយ​អ្នក​កីឡាកាស​ល្បី​រូប​នេះ ដើម្បី​លាត​ត្រដាង​ការ​ពិត។ John Cena បាន​ឆ្លើយ​សារភាព​កាល​ពី​ថ្ងៃ​ទី​១៤​មីនា​ថា រូប​លោក​ពិត​ជា​អ្នក​គាំ​ទ្រ​ក្រុម​ចម្រៀង​កូរ៉េ​ប្រាកដ​មែន ហើយ​តារា​ដែល​លោក​ចូលចិត្ត​ខ្លាំង​គឺ J-Hope បន្ទាប់​មក Hangsang ដោយ​ពួក​គេ​ទាំង​២​សុទ្ធ​តែ​ជា​សមាជិក​ក្រុម BTS។ អ្នក​កីឡា​វ័យ​៤០​ឆ្នាំ​រូប​នេះ បន្ត​ថា បទ​ចម្រៀង "Base Line" របស់ J-Hope គឺ​ជា​បទ​ដែល​លោក​ឧស្សាហ៍​ស្ដាប់​ជាង​គេ៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;