លោក ពូទីន ប្រកាសថា រុស្ស៊ី នឹងធ្វើដំណើរទៅភពអង្គារនៅឆ្នាំក្រោយ
- 2018-03-15 09:15:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ពូទីន ប្រកាសថា រុស្ស៊ី នឹងធ្វើដំណើរទៅភពអង្គារនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមា ពូទីន បានអះអាងក្នុងកិច្ចសម្ភាសន៍១ថា រុស្ស៊ីកំពុងរៀបចំបេសកកម្មឆ្ពោះទៅកាន់ភពអង្គារ នៅក្នុងឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ។
លោកប្រធានាធិបតីពន្យល់ថា អ្នកឯកទេសរុស្ស៊ី នឹងព្យាយាមចុះចតនៅជិតតំបន់ប៉ូលនៃភពព្រះចន្ទ ដោយសង្ឃឹមថានឹងរកឃើញប្រភពទឹកនៅទីនោះ និងសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការបន្តការស្រាវជ្រាវនៅភពផ្សេងៗទៀតជាពិសេសគឺភពអង្គារ។
ការប្រកាសពីគម្រោងពោរពេញដោយមហិច្ឆតានេះ បានធ្វើឡើងក្រោយពេលដែលអង្គការ NASA កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ចេញគម្រោងរុករកនៅភពអង្គារក្នុងឆ្នាំ២០២០ ដោយចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារ៕