សណ្ឋាគារ​​លំដាប់​​អន្តរជាតិ​របស់​អាមេរិក នឹង​បង្ហាញ​ខ្លួន​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ

  • 2018-03-15 23:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា​ឈ្មោះ Grand Lion Group បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន​អន្តរជាតិ​របស់​អាមេរិក​​ឈ្មោះ Marriott International ដើម្បី​សាងសង់​សណ្ឋាគារ​ថ្មី​មួយ​កន្លែង កម្ពស់​៥៨​ជាន់ នៅ​លើ​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហនុ។

សណ្ឋាគារ​ថ្មី នឹង​ប្រើ​ឈ្មោះ Le Maridien ជា​ម៉ាក​យីហោ​ដ៏​ល្បី​របស់ Marriott International ដែល​មាន​សាខា​មិន​តិច​ជាង ១០០​កន្លែង​លើ​ពិភពលោក​ឡើយ។ បើ​តាម​គម្រោង សណ្ឋាគារ​នេះ​នឹង​សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ ១,៦៧​ហិកតា មាន​ចម្ងាយ​ប្រមាណ​ជា ១៧​គីឡូ​ម៉ែត្រ​ពី​ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវ​ចំណាយ​ទុន​អស់ ២០០​លាន​ដុល្លារ។

គម្រោង​សណ្ឋាគារ​ផ្កាយ​៥ មាន​៣៨៨​បន្ទប់​នេះ នឹង​ត្រូវ​ប្រគល់​ការ​រចនា​ទៅ​ឲ្យ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ថៃ Tandem Architects 2001 និង​ក្រុមហ៊ុន​ JKY Concept។ ការ​សាង់​សង់​នឹង​ចាប់​ផ្ដើម​នៅ​ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មករា ឆ្នាំ​២០២២៕

ប្រភព៖ Eturbonews ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;