Galaxy S10 អាច​នឹង​មាន​មុខងារ​ស្កេន​មុខ​បែប 3D ស្រដៀង​នឹង Face ID របស់​ iPhone X ដែរ

  • 2018-03-18 09:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Startup ​របស់​អ៊ីស្រាអែល​មួយ​ឈ្មោះ​ Mantis Vision កំពុង​តែ​សិក្សា​ជា​មួយ​​ក្រុមហ៊ុន​បង្គំ​កាមេរ៉ា​ Namuga ដើម្បី​ផលិត​កាមេរ៉ា​ 3D Sensing សម្រាប់​ Galaxy S10។ បច្ចេកវិទ្យា​នេះ​ អាច​នឹង​បើក​ផ្លូវ​ឲ្យ​ Samsung បង្កើត​បាន​មុខងារ​ស្កេន​មុខ​បែប​ 3D នៅ​លើ​ Galaxy S10 ដែល​ស្រដៀង​គ្នា​នឹង​ FaceID របស់​ iPhone X ​ដែរ។

សូមជម្រាប​ថា Galaxy S9/S9+  នៅ​តែ​ប្រើ​ប្រាស់​​មុខងារ​ស្កេន​មុខ​បែប​ 2D ដែល​គួប​ផ្សំ​នឹង​​ការ​ស្កេន​ប្រស្រី​ភ្នែក។ ចំណែក​ FaceID របស់​​ iPhone X គឺ​ប្រើ​ប្រាស់​​នូវ​ទម្រង់​ពន្លឺ​ដែល​ជះ​ពន្លឺ​​ឡាស៊ែរ​ ៣ ម៉ឺន​ចំណុច​​ទៅ​លើ​ផ្ទៃ​មុខ​មនុស្ស​ និង​ធ្វើ​ការ​វាស់​ស្ទង់​ ដើម្បី​​បង្កើត​បាន​រូបភាព​ 3D ច្បាស់​មួយ​ សម្រាប់​ប្រើ​ជា​ការ​បញ្ជាក់​អត្តសញ្ញាណ។

អ្នក​វិភាគ​ Ming Chi Kuo បាន​លើក​ឡើង​កាល​ពី​ថ្មី​ៗ​នេះ​ថា​ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ Android អាច​នឹង​ត្រូវ​ការ​ពេល​ ២ ឆ្នាំ​​កន្លះ​ ដើម្បី​តាម​ទាន់​មុខងារ​ FaceID របស់​ Apple។ Apple បាន​ចេញ​លក់​​ iPhone X នៅ​ខែ​វិច្ឆិកា​ឆ្នាំ​មុន រីឯ Galaxy S10 អាច​នឹង​ចេញ​នៅ​អំឡុង​ខែ​មីនា​ ឬ មេសា​ ឆ្នាំ​ ២០១៩ មាន​គម្លាត​គ្នា​ ១ ឆ្នាំ​កន្លះ៕

ប្រភព៖ macrumors ប្រែសម្រួល៖ សុខហេង

អត្ថបទថ្មី
;