កំសៀវ​ដាក់​ស្រាដែលមាន​អាយុ​កាល​២០០០ឆ្នាំ ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​ចិន​

  • 2018-03-20 07:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​បុរាណវត្ថុវិទូ​ចិន បាន​រក​ឃើញ​កំសៀវ​ស្ពាន់​មួយ​ ដែល​មាន​ផ្ទុក​ស្រា​ដ៏យូរលង់​ចំណុះ ៣០០  មីលីលីត្រ ពី​ផ្នូរ​បុរាណ​ក្នុង​រាជវង្ស​ ឈិង ចន្លោះពី ឆ្នាំ​២២១-២០៧ មុនគ.ស។

កំសៀវ​នេះ​ ជា​របស់​មួយក្នុង​ចំណោម​របស់​ចំនួន ២៦០ ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ផ្នូរ​បុរាណ​ នៅខេត្ត Shaanxi ភាគ​ពាយព្យ​ប្រទេស​ចិន។

ចំណែកស្រា​ដែល​គេប្រទះឃើញក្នុងកំសៀវ​នេះ មានពណ៌​ស​​ ដែល​ក្រុមអ្នក​ស្រាវជ្រាវ​ជឿ​ថា វា​ត្រូវ​បាន​បង្កើត​ដោយ​បច្ចេកទេស​ផលិត​មេ​ស្រា ដែល​រួម​បញ្ចូល​នូវ​សារធាតុ​អាស៊ីត​ អាមីណេ​ក្នុង​ប្រូតេអ៊ីន។ វា​មាន​អាយុ​កាល​ប្រមាណ​ជា ២០០០ឆ្នាំ។

ទាក់ទង​នឹង​រឿង​នេះ អ្នក​ស្រាវ​ជ្រាវ​ ត្រូវ​ការ​ពេល​បន្ថែម​ទៀត ក្នុង​ការ​សិក្សា​អំពី​ស្រា​នេះ ដើម្បី​យល់​ឲ្យ​កាន់​តែ​ច្បាស់​នូវ​បច្ចេកទេសផលិត​ស្រា រួម​ទាំង​វប្បធម៌​ផឹក​ស្រា​ក្នុង​ទីក្រុង​បុរាណ​ Xianyang​ ក្នុង​រាជវង្ស​Qin របស់​ចិន​ផង​ដែរ។

សូមជម្រាប​ថា ក្រៅ​ពី​នេះ អ្នក​ស្រាវជ្រាវ​ចិន​ ក៏​បាន​រក​ឃើញ​ដាវ​ស្ពាន់​ប្រវែង ៦០​សង់ទីម៉ែត្រ និង​សំបក​អណ្ដើក​ប្រវែង​ ១៤ ​សង់​ទី​ម៉ែត្រ​ទៀត​ផង។ អ្នក​​ស្រាវ​ជ្រាវ​​ទាំង​នេះ កំពុង​ព្យាយាម​បង្កើត​នូវ​រូបភាព​ជីវិត​របស់​ប្រជាជន​ក្នុង​ទីក្រុង​បុរាណ​ នៃ​រាជវង្ស​ដំបូង​បង្អស់​របស់​ចិន៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;