ម្ចាស់​ក្លឹប​នៅ​​លីគ​កំពូល​អង់គ្លេស​ចំនួន​២​រូប ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​

  • 2018-03-19 08:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាព​តានតឹង​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​អង់គ្លេស និង​រុស្ស៊ី បាន​ធ្វើឲ្យ​មហា​សេដ្ឋី​រុស្ស៊ី​ចំនួន ២រូប​នៅ​អង់គ្លេស គឺ​លោក Roman Abramovich ដែល​ជា​ម្ចាស់​ក្លឹប Chelsea និង​លោក Alisher Usmanov ម្ចាស់​ភាគហ៊ុន​របស់​ក្លឹប Arsenal ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ ដោយ​រដ្ឋាភិបាល​អង់គ្លេស​។

លោក Roman Abramovich
លោកស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស និង​លោក Boris Johnson រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស បាន​គំរាម​ចាត់វិធានការ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​រុស្ស៊ី​ទាំងឡាយ ដែល​កំពុង​រស់នៅ​ទីក្រុង​ឡុងដ៍ ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​វិធានការ​របស់​រុស្ស៊ី។
លោក Alisher Usmanov និងលោក ពូទីន ប្រធានាធិបតីរុស្ស៊ី

កាលពី​សប្ដាហ៍​មុន សារព័ត៌មាន New York Times បាន​ចុះផ្សាយ​ថា លោក Abramovich អាច​ត្រូវ​​ទាញ​ចូល​ក្នុង​បញ្ហា​វិបត្តិ​រវាង​អង់គ្លេស និង​រុស្ស៊ី ដែល​អាច​បណ្ដាល​គាត់​ត្រូវ​បាត់បង់​ក្លឹប​តោខៀវ Chelsea ​។

Chelsea
Arsenal

គួរ​រំឭក​ថា អង់គ្លេស បាន​ប្រកាស​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ចំនួន ២៣រូប ចេញ​ពី​ប្រទេស មុន​រុស្ស៊ី ធ្វើ​ការ​ឆ្លើយតប​ដោយ​ការ​បណ្ដេញ​មន្ត្រី​ទូត​អង់គ្លេស ២៣​រូប​វិញ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ មូលហេតុ គឺ​ដោយសារ​រឿង​អង់គ្លេស​ចោទ​ប្រកាន់​រុស្ស៊ី ថា​បាន​បញ្ជូន​ភ្នាក់ងារ​ចារកម្ម​របស់​ខ្លួន ចូល​មក​ធ្វើឃាត់​អតីត​ភ្នាក់ងារ​ចារកម្ម​អង់គ្លេស និង​រុស្ស៊ី ឈ្មោះ Sergei Skripal នៅ​ក្នុង​ប្រទេស​អង់គ្លេស កាលពី​ដើម​ខែ​មីនា​កន្លងទៅ​៕

ប្រភព៖ 101 Great Goals ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;