ឡាវ ស្ថិតនៅលើកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងចំណោមប្រទេសដែលរីករាយបំផុតក្នុងលោក
- 2018-03-19 08:58:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាវ ស្ថិតនៅលើកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងចំណោមប្រទេសដែលរីករាយបំផុតក្នុងលោក
ចន្លោះមិនឃើញ
ឡាវ ស្ថិតនៅលេខរៀងទី១១០ ក្នុងចំណោម ១៥៦ប្រទេស នៃចំណាត់ថ្នាក់ប្រទេសដែលរីករាយបំផុតក្នុងពិភពលោក របស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយរបស់ Vientiane Times នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
បើគិតក្នុងប្រទេសអាស៊ាន ចំណាត់ថ្នាក់របស់ឡាវ គឺតាមពីក្រោយសិង្ហបុរី (លេខ ៣៤) ម៉ាឡេស៊ី (៣៥) ថៃ (៤៦) ហ្វីលីពីន (៧១) វៀតណាម (៩៥) និងឥណ្ឌូណេស៊ី (៩៦) ប៉ុន្តែល្អជាងកម្ពុជា (១២០) និងមីយ៉ាន់ម៉ា (១៣០)។ ហ្វាំងឡង់ គឺជាប្រទេសដែលមានភាពរីករាយជាងគេបំផុតក្នុងពិភពលោក។
សូមជម្រាបថា របាយការណ៍ខាងលើនេះ គឺផ្អែកទៅលើកត្តាសំខាន់ៗចំនួន៦ រួមមាន៖ ផលិតក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP) ការគាំទ្រផ្នែកសង្គម អត្រាសង្ឃឹមរស់ សេរីភាពសង្គម ចិត្តសប្បុរស និងគ្មានអំពើពុករលួយ។
ចំណាត់ថ្នាក់ដែលឡាវទទួលបាននេះ គឺក្នុងពេលដែលប្រទេសគ្មានសមុទ្រ១នេះ ខិតខំទាក់ទាញការវិនិយោគដើម្បីបង្កើតការងារ និងចំណូល ជំរុញវិស័យអប់រំ សុខភាព និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់លោកនាយករដ្ឋមន្រ្តី ថងលូន ស៊ីសូលីត ក្រោយពេលលោកចូលកាន់តំណែងកាលពីឆ្នាំ២០១៦៕