ចូលឆ្នាំខ្មែរ និងថៃ ខុសគ្នាទាំងពេលរៀបចំ និងចំនួនថ្ងៃឈប់សម្រាក
- 2018-03-20 02:27:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំខ្មែរ និងថៃ ខុសគ្នាទាំងពេលរៀបចំ និងចំនួនថ្ងៃឈប់សម្រាក
ចន្លោះមិនឃើញ
បើប្រៀបធៀបចំនួនថ្ងៃឈប់សម្រាកនៅអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីនាពេលខាងមុខ ប្រទេសថៃនឹងមានថ្ងៃឈប់សម្រាកលើសកម្ពុជាចំនួន ១ថ្ងៃ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជានឹងមានការឈប់សម្រាកចំនួន ៤ថ្ងៃ អំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខ គឺរាប់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។ ចំណែកឯ ការឈប់សម្រាកនៅប្រទេសថៃវិញ មានរយៈពេលដល់ទៅ៥ថ្ងៃឯណោះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។