ឡាន Rolls Royce ដែលមាន​តែមួយ​ក្នុង​លោក ត្រូវ​ដាក់​លក់​នៅ​កម្ពុជា

  • 2018-03-20 09:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ប្រណិត Rolls Royce One of One ដែល​មាន​តែមួយ​គ្រឿង​ក្នុង​លោក ត្រូវ​បាន​ឃ្លាំង​រថយន្ត​មួយ យក​មក​លក់​នៅ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។

បើ​តាម​ទំព័រ Kimsrun Premium Auto បាន​ឲ្យដឹង​ថា រថយន្ត​នេះ​ជា​ម៉ូដែល Christened Nautica ហើយ​បើ​តាម​រូបភាព​គឺ​មាន​ចំនួន​២ម៉ូដែល​ ដែល​ម៉ូដែលនីមួយៗ មាន​លក្ខណៈ​រចនា​ខុស​គ្នា​បន្តិច​បន្តួច​។ វា​កើត​ចេញ​ពី​គំនិត​រចនា​រូបរាង​តាម​បែប​នាវា​កម្សាន្ត ដោយ​មាន​ពណ៌​លាយឡំ​គ្នា គឺ ពណ៌ស និង​ទឹក​សមុទ្រ។ ប្រភព​ដដែល​មិន​បាន​បញ្ជាក់​ពី​តម្លៃ​របស់​រថយន្ត​នោះ​ទេ។

រថយន្តទាំងពីរម៉ូដែល មានការរចនាខុសគ្នាបន្តិចបន្តួច (រូបភាព៖ Kimsrun Premium Auto)
ម៉ូដែល Christened Nautica មាន​ម៉ាស៊ីន​ប្រភេទ V12 ទំហំ ៦,៧៥ លីត្រ កម្លាំង ៤៥៣សេះ ដែល​មាន​សន្ទុះ​ល្បឿន​ពី ០ ទៅ ៩៦​គីឡូម៉ែត្រ​ក្នុង​១ម៉ោង ប្រើ​ពេល​តិច​ជាង ៦​វិនាទី។

សូម​បញ្ជាក់​ថា រថយន្ត Rolls Royce One of One ដែល​កំពុង​​ត្រូវ​បាន​ដាក់​លក់​នៅ​កម្ពុជា​ មាន​ ២ប្រភេទ ​គឺ​ប្រភេទ Phantom និង​ Drophead ទ្វារ២ ដែល​មាន​តម្លៃ​ប្រមាណ​ជា ៦០​ម៉ឺនដុល្លារ​អាមេរិក៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;