អាជ្ញាធរ​ ចាប់ផ្ដើម​សង់​ដំបូល​រួម​នៅ​ផ្សារ​ច្បារអំពៅ​ ឲ្យ​អាជីវករ​លក់ដូរ​បណ្ដោះអាសន្ន

  • 2018-03-20 12:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី២០ ខែមីនា​នេះ អាជ្ញាធរ​​រាជធានី​ភ្នំពេញ បាន​សម្រេច​សាងសង់​​ដំបូល​​ផ្សារ​រួម​ ដើម្បីឱ្យ​ក្រុម​អាជីវករ​​អាច​លក់ដូរ​ប​ណ្តោះ​​អាសន្ន។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្រោយ​ពី​តូប​ជា​ច្រើន​នៅ​ផ្សារ​ច្បារអំពៅ បាន​ឆាបឆេះ​កាលពីថ្ងៃ​ទី១៥ ខែមីនា​កន្លង​ទៅ។

ក្រៅ​ពី​ធ្វើ​ដំបូល​ផ្សារ​រួម​ អាជ្ញាធរ​ក៏​បាន ធ្វើ​​​របង​ស័ង្កសី​​ព័ទ្ធជុំវិញ​តូប​​ដែល​នៅសេសសល់ ដើម្បី​ការពារ​សុវត្ថិភាព ទុកឱ្យ​អាជីវករ​ចូល​លក់ដូរ​បណ្ដោះ​អាសន្ន​ផងដែរ។

ទីតាំង​តូប​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង (រូបភាព៖ រស្មីកម្ពុជា)
​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃ​ទី១៥ មីនា​ បន្ត​រហូត​ដល់ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ២០១៨ អគ្គិភ័យ​បាន​ឆាបឆេះ​តូប​​​ចំនួន​ ៦៤៦​តូប ក្នុងចំណោម ​១៤៤៧​តូប នៅ​ផ្សារ​ច្បារ​អំពៅ។ ហេតុការណ៍​នេះ​ពុំ​បង្ក​ឱ្យ​មាន មនុស្ស​របួស​ ឬ​ស្លាប់​នោះ​ទេ ប៉ុន្តែ​​បើ​គិត​ជា​ទឹកប្រាក់​​ដែល​បាត់បង់​​ដោយសារ​អគ្គិភ័យ​នេះ គឺ​មាន​ជិត ​៥​លាន​ដុល្លារ​អាមេរិក​។ អាជ្ញាធរ​បញ្ជាក់ថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ គឺ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​នៅក្នុង​ផ្សារ​៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;