Comment BFF ជារឿងបោកប្រាស់ ដែលកំពុងផ្ទុះខ្លាំងលើហ្វេសប៊ុក
- 2018-03-21 02:28:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Comment BFF ជារឿងបោកប្រាស់ ដែលកំពុងផ្ទុះខ្លាំងលើហ្វេសប៊ុក
ចន្លោះមិនឃើញ
ពាក្យចចាមអារ៉ាមថ្មីមួយទៀតកំពុងតែបង្ហោះពេញព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក គឺពាក្យថា "BFF"។ សារដែលចែកចាយតគ្នាបញ្ជាក់ថា បើអ្នកប្រើប្រាស់ហ្វេសប៊ុក Comment ពាក្យ "BFF" ហើយចេញពណ៌បៃតងនោះ បង្ហាញថា គណនីរបស់អ្នកមានសុវត្ថិភាព តែបើមិនចេញពណ៌បៃតងទេ គណនីនឹងងាយត្រូវគេលួច (Hack) យក។ ប៉ុន្តែវាមិនមែនជារឿងពិតឡើយ។
ជាធម្មតា នៅពេលអ្នកវាយអក្សរថា "BFF" លើហ្វេសប៊ុក អក្សរនោះនឹងចេញជាពណ៌បៃតង។ យ៉ាងណាមិញ នេះមិនបានបញ្ជាក់ថា គណនីរបស់អ្នកមានសុវត្ថិភាព ឬត្រូវគេងាយលួចយកនោះទេ។ និយាយឲ្យចំទៅពាក្យចចាមអារ៉ាមនេះគឺជាការបោកប្រាស់របស់គេតែប៉ុណ្ណោះ។
"BFF" ជាពាក្យពិសេសមួយ ដែលហ្វេសប៊ុកជ្រើសរើសបង្កើតឲ្យមានលក្ខណៈខុសប្លែកពីគេតែប៉ុណ្ណោះ។ ជាឧទាហរណ៍ ក្រៅពី "BFF" ហ្វេសប៊ុកក៏រើសយកពាក្យពិសេសមួយចំនួនឲ្យមានលក្ខណៈខុសប្លែកពីគេផងដែរដូចជា “Congrats”, “you’re the best”, “best wishes”, “you got this” និង “xoxo” ជាដើម។ ពាក្យទាំងនេះមិនបញ្ជាក់ ឬតំណាងអំពីសុវត្ថិភាពរបស់គណនីហ្វេសប៊ុកឡើយ។
យោងតាមការកត់សម្គាល់របស់ Kley Kley ការបង្កើតមានពាក្យចចាមអារ៉ាមពីនេះពីនោះលើហ្វេសប៊ុក ជាទូទៅគឺដើម្បីតែទាក់ទាញការ Share និង Like ប៉ុណ្ណោះ។ អ្នកដែលបង្កើតវាឡើងភាគច្រើនគឺជាអ្នករកលុយតាមអនឡាញ ហើយវិធីសាស្ត្រនេះគឺទាញយក Like Page ឲ្យច្រើន ហើយឆាប់ល្បីមានស្គាល់ និងចូលមើល។ កន្លងមក មានការបោកប្រាស់ទាញយក Like Page តាមវិធីច្រើន ដូចជា ការបង្ហោះថារើសលុយបានហើយប្រកាសឲ្យជួយ Share ដើម្បីស្វែងរកម្ចាស់ ឬការបង្ហោះរូបប្លែក ហើយឲ្យគេ Comment “168” នាំលាភសំណាងជាដើម៕