អ្នក​ដឹក​នាំ​រឿង​ Avengers ឆ្លើយ​តប​នឹង​វីដេអូ​ parody របស់​ក្រុម​សិស្ស​ម៉ាឡេស៊ី

  • 2018-03-21 07:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិស្ស​ម៉ាឡេស៊ី​មួយ​ក្រុម​ បាន​ផលិត​​វីដេអូ​​ត្រាប់​តាម (Parody)​ trailer ខ្សែ​ភាព​យន្ត​ Marvel's Avengers: Infinity War ដោយ​ទទួល​បាន​​ការ​ចែក​ចាយ​​យ៉ាង​ច្រើន ក្នុង​បណ្តាញ​សង្គម​ Twitter។

ក្រោយ​ឃើញ​វីដេអូ​នោះ បងប្អូន​ត្រកូល​ Russo គឺ​លោក​ Anthony និង​Joe Russo ដែល​ជា​អ្នក​ដឹក​នាំ​រឿង​នេះ បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Twitter កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា៖​ “Aiman (ឈ្មោះ​សិស្ស​ដែល​បង្ហោះ​វីដេអូ​ក្នុង​បណ្តាញ​សង្គម​Twitter)! អ្នក​ទាំង​អស់​គ្នា​ពិត​ជា​មាន​ទេពកោសល្យ​។ តើ​អ្នក​ទាំងអស់គ្នាទំនេរដើម្បីដឹក​នាំ​រឿង​ Avengers វគ្គ ៥ ដែរឬទេ?”

សូម​ជម្រាប​ថា​ វីដេអូ​នេះ ​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ Twitter កាល​ពី​ថ្ងៃ​១៨ មីនា។ គិត​មក​ទល់​ពេលនេះ វា ​ត្រូវ​បាន​គេ​ចូល​ទស្សនា​ប្រមាណ​ជាង ៣,១៨​ លាន​ដង។ វីដេអូ​រយៈ​ពេល​ជាង២​នាទី​នេះ​ ត្រូវ​បាន​ថត​ដោយ​ទូរសព្ទ​​ ដែល​បាន​ចំណាយ​ពេល​ ៥ ថ្ងៃ​សម្រាប់​ការ​ផលិត​៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Straits Times ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;