បាត់​ខ្លួន​ជាង​១០នាក់ ព្រោះក្រឡាប់​កប៉ាល់​បូម​ខ្សាច់​របស់​ចិន នៅ​ម៉ាឡេស៊ី

  • 2018-03-21 08:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កប៉ាល់​បូម​ខ្សាច់របស់ចិន​ មួយ​គ្រឿង បាន​ក្រឡាប់​ក្បាល​ចុះ​ក្រោម នៅ​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ ពី​ឆ្នេរ Parit Jawa ក្រុង Muar ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៨ ​នេះ បណ្ដាល​ឲ្យ​ស្លាប់​នាវិក​ម្នាក់ និង​បាត់ខ្លួន​ជាង ១១​នាក់ផ្សេង​ទៀត។

មក​ទល់​ពេល​នេះ នាវិក​ប្រហែល ៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ។ ទូក​ល្បាត​ចំនួន ២​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីតាំង​កើតហេតុ បន្ទាប់ពី​ទទួល​បាន​ការ​ប្រកាស​អាសន្ន​នៅ​ម៉ោង ៨:៥០ នាទី​ព្រឹក ថ្ងៃ​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ជើង​ទឹក​ម៉ាឡេស៊ី។

ក្នុង​ចំណោម នាវិក ១៨​នាក់​លើ​កប៉ាល់ មាន​ជនជាតិ ម៉ាឡេស៊ី​ម្នាក់ ឥណ្ឌូនេស៊ី​ម្នាក់ និង​ចិន ១៦​នាក់។

មូលហេតុ​ក្រឡាប់​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;