នារី​ម្នាក់ ស្លាប់​ដោយសារ​ផ្ទុះ​ទូរសព្ទ នៅ​ឥណ្ឌា

  • 2018-03-21 09:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ នារី​វ័យ​១៨ឆ្នាំ​ម្នាក់ បាន​ស្លាប់ ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ បន្ទាប់ពី​រង​គ្រោះថ្នាក់​ដោយ​ការ​ផ្ទុះ​ទូរសព្ទ​ស៊េរី Nokia 5233 ពេល​កំពុង​និយាយ​បណ្ដើរ សាក​ថ្ម​បណ្ដើរ នៅ​ប្រទេស​ឥណ្ឌា។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ភូមិ Kheriakani ភាគ​ខាងកើត​នៃ​រដ្ឋ Odisha ។ ជន​រង​គ្រោះ ឈ្មោះ Uma Oram រង​របួស​ត្រង់​ដៃ ជើង និង​ទ្រូង មុន​ត្រូវ​បាន​ប្រកាស​ថា​ស្លាប់ នៅ​មន្ទីរពេទ្យ។

ក្រោយ​ទទួល​ដំណឹង​នេះ​ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន HMD Global ដែល​ផលិត​ទូរសព្ទ Nokia បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ករណី​ខាងលើ ហើយ​បញ្ជាក់​ថា ខ្លួន​មិនមែន​ជា​អ្នក​ផលិត​ទូរសព្ទ​នោះ​ទេ ព្រោះ​ក្រុមហ៊ុន HMD Global ទើបតែ​ទិញ​យក​ក្រុមហ៊ុន Nokia កាលពី​ឆ្នាំ​២០១៦ ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា Nokia 5233 ត្រូវ​បាន​ចេញ​លក់​កាល​ពី​ឆ្នាំ២០១០ ដោយ​បច្ចុប្បន្ន មាន​លក់​នៅ​លើ​វេបសាយ Amazon India ក្នុង​តម្លៃ​ប្រហែល ៤៦​ដុល្លារ​អាមេរិក​៕

ប្រភព៖ PhoneArena | Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទពេញនិយម
;