ឃួន ឡាបូរ៉ាវី ជួយ​កម្ពុជា​យក​ឈ្នះ​ឡាវ នៅ​ចុង​ម៉ោង

  • 2018-03-21 12:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បានជួយឲ្យក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមជម្រើសរើសជាតិឡាវ ដោយលទ្ធផល ១-០ នៅទីក្រុងវៀតចន្ទន៍ ប្រទេសឡាវ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ អម្បាញ់មិញនេះ។

ប្រាក់ មុន្នីឧត្តម ជាអ្នកទាត់ហ្វ្រីឃីក បញ្ជូនទៅចំក្បាលរបស់ ឃួន ឡាបូរ៉ាវី ឲ្យតែតបំប៉ោងសំណាញ់ឡាវ ក្នុងនាទី៨៦។

លទ្ធផលនេះ មានន័យថា កម្ពុជា នៅតែអាចបន្តឈ្នះឡាវ បន្ទាប់ពីធ្លាប់ឈ្នះលើកចុងក្រោយ កាលពីឆ្នាំ២០១៦ ក្នុងវគ្គជម្រុះ AFF Suzuki Cup ដោយលទ្ធផល ២-១។

សូមបញ្ជាក់ថា នេះជាការប្រកួតត្រៀមសម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup ដែលកម្ពុជា ត្រូវប៉ះក្រុមអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែមីនា៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;