ចិន ផលិត​ឡាន SUV រាង​កាច ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក

  • 2018-03-22 08:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន IAT Automobile Technology ដែល​មាន​ទីស្នាក់ការ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន បាន​ធ្វើការ​ប្រកាស​ដាក់​លក់​ប្រភេទ​រថយន្ត SUV ដែល​មាន​តម្លៃ​ជិត ២​លាន​ដុល្លារ​អាមេរិក។

រថយន្ត​រាង​ជ្រុងៗ​នេះ មាន​ឈ្មោះ​ថា Karlmann King ដែល​មាន​ការ​រចនា​ផ្នែក​ខាងក្រៅ ស្រដៀង​នឹង​រថយន្ត​ក្នុង​រឿង​មនុស្ស​ប្រជៀវ Batman ។ ចំណែក ផ្នែក​ខាងក្នុង ត្រូវ​បញ្ជា​ដោយ​កម្មវិធី ដូចជា​កៅអី ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ទូរទស្សន៍ និង​ភ្លើង​បំភ្លឺក្នុង​រថយន្ត​ជាដើម​។

រថយន្ត Karlmann King មាន​ទម្ងន់​ ៤,៥​តោន ហើយ​អ្នក​ទិញ​អាច​កែ​ដែក​រថយន្ត​ដើម្បី​ការពារ​គ្រាប់​កាំភ្លើង​បាន​ផង​ដែរ តែ​រថយន្ត​ត្រូវ​ឡើង​ដល់ ៦តោន។ ចំណែក​ម៉ាស៊ីន​រថយន្ត មាន​កម្លាំង ៣៦០សេះ បង្កើត​ដោយ​ម៉ាស៊ីន​ចំណុះ ៦,៨​លីត្រ V10 ដែល​អាច​រត់​ក្នុង​ល្បឿន​អតិបរមា ១៤០ គ.ម/ម។

ដោយសារ​ជា​ប្រភេទ Off-road រថយន្ត​ខាងលើ អាច​បើកបរ​បាន​ច្រើន​ស្ថានភាព​ផ្លូវ។ សូម​បញ្ជាក់​ថា រថយន្ត​នេះ មាន​ត្រូវ​ផលិត​តែ ១០​គ្រឿង​ប៉ុណ្ណោះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;