ក្រុម​ Ronaldo ធ្វើឲ្យ​ក្រុម​របស់ Top Scorer នៅ​លីគអង់គ្លេស ខកចិត្ត​ចុង​ម៉ោង​

  • 2018-03-24 03:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ បាន​វាយ​បក​យក​ឈ្នះ​ជម្រើស​ជាតិ​អេហ្ស៊ីប​ ដោយ​លទ្ធផល​ ២​-១​ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តជាតិ​កម្ដៅ​សាច់​ដុំ កាលពី​យប់មិញ​។

ជំនួប​លើ​ទឹកដី​ស្វីស​ ក្នុង​ទីក្រុង​ Zurich ក្រុម​ជើង​ខ្លាំង​មក​ពី​អាហ្វ្រិក​មាន​ឱកាស​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​ ៥៦​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​ដែល​ជា Top Scorer នៅ​លីគ​កំពូល​អង់គ្លេស​បច្ចុប្បន្ន គឺ​ Mohamed Salah។ យ៉ាង​ណា​នៅ​ម៉ោង​បន្ថែម​៤​នាទី​ ព័រទុយហ្គាល់​បាន​វាយ​បក​ ២​គ្រាប់​យក​ឈ្នះ​វិញ​សឹង​មិន​គួរ​ឲ្យ​ជឿ។

ទាំង​២​គ្រាប់​របស់​ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​ Euro 2016 រក​បាន​ដោយ​ Cristiano Ronaldo ទាំង​អស់​នៅ​នាទី​៩០+២ និង​៩០+៤។ តារា​ឆ្នើម​វ័យ​៣៣​ឆ្នាំ​ស៊ុត​បញ្ចូល​ទៅ​១៩​គ្រាប់​នៅ​៩​ប្រកួត​ចុង​ក្រោយ​ទាំង​នៅ​ក្លឹប​ និង​ក្រុម​ជម្រើស​ជាតិ។​

សូមបញ្ជាក់ថា ប្រកួត​បន្ទាប់​របស់​ព័រទុយហ្គាល់​គឺ​ត្រូវ​តទល់​ជាមួយ​ ហុល្លង់​ ​​ ស្រប​ពេល​អេហ្ស៊ីប​ប៉ះ​ជាមួយ​ក្រិក​៕

ប្រភព៖ BBC ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី
;