ហ្វីលីពីន ឡើង​​ទៅ​ ជុំ​ផ្តាច់ព្រ័ត្រ AFC Asian Cup ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

  • 2018-03-28 06:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្វីលីពីន បាន​ឆ្លង​ទៅ​វគ្គ​សន្សំ​ពិន្ទុ ជុំ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ AFC Asian Cup 2019 បន្ទាប់ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ តាហ្ស៊ីគីស្ថាន ដោយ​លទ្ធផល ២-១ នៅ​កីឡដ្ឋាន Rizal Memorial នា​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ម្សិលមិញ​។

ជោគជ័យ​ក្នុង​ការ​ប្រកួត​នៃ​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ AFC Asian Cup របស់​ហ្វីលីពីន មាន​ន័យ​ថា វគ្គ​សន្សំ​ពិន្ទុ​ ជុំ​ផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Asian Cup 2019 នឹង​មាន​ប្រទេស​មកពី​អាស៊ាន​ចំនួន​៣ គឺ ថៃ វៀតណាម និង ហ្វីលីពីន។

ហ្វីលីពីន ឈរ​នៅ​កំពូល​តារាង ពូល F វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ បន្ទាប់ពី​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ក្នុង ៦​ប្រកួត ពោល​គឺ ឈ្នះ​៣ និង​ស្មើ៣។ ចាប់​ពី​ឆ្នាំ​១៩៥៦​មក ហ្វីលីពីន មិន​ធ្លាប់​ធ្វើ​បាន​ល្អ​បែប​នេះ​ទេ ដោយ​ធ្លាប់តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ ឬ ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​។

សូម​បញ្ជាក់​ថា ក្រុម​ដែល​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ជុំចុងក្រោយ រួមមាន កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង សិង្ហបុរី។ ពាន​រង្វាន់ AFC Asian Cup 2019 នឹង​រៀបចំ​នៅ​ប្រទេស​អារ៉ាប់រួម ដោយ​មាន ២៤​ក្រុម​ចូលរួម​ ចាប់​ពី​ថ្ងៃ​ទី៥ ខែ​មករា ដល់​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​៕

ប្រភព៖ Asean Football ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;