រុស្ស៊ី បាញ់សាកល្បងមីស៊ីលអន្ដរទ្វីបប្រភេទថ្មី ជាលើកទី២ (មានវីដេអូខាងក្នុង)
- សុក្រ, 30 មីនា 2018 08:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ី បាញ់សាកល្បងមីស៊ីលអន្ដរទ្វីបប្រភេទថ្មី ជាលើកទី២ (មានវីដេអូខាងក្នុង)
ចន្លោះមិនឃើញ
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី២៩ ខែមីនា ម្សិលមិញ បានបង្ហោះវីដេអូមួយ បង្ហាញពីការបាញ់សាកល្បងជាលើកទីពីរ នូវមីស៊ីលអន្តរទ្វីបប្រភេទថ្មី (Sarmat)។ ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា ការបាញ់សាកល្បងនោះ ទទួលបានជោគជ័យ។
ការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប Sarmat នេះ គឺបានធ្វើឡើងនៅតំបន់ Plesetsk Cosmodrome ដែលនៅភាគឦសាននៃប្រទេសរុស្ស៊ី។ មីស៊ីលអន្តរទ្វីប Sarmat គឺជាសព្វាវុធប្រភេទថ្មី ដែលប្រធានាធិបតីរុស្ស៊ី ពូទីន បានបង្ហាញនៅនៅក្នុងការថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ កាលពីដើមខែមីនា ២០១៨ កន្លងទៅ។ តាមការបង្ហាញរបស់លោក ពូទីន មីស៊ីលអន្តរទ្វីបនេះ អាចបាញ់ទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក និងអាចគេចចេញពីខែលមីស៊ីលបានទៀត៕
វីដេអូការបាញ់សាកល្បងមីស៊ីលអន្ដរទ្វីបរបស់រុស្ស៊ី