បទ "រាំស្កុប" ត្រូវ​បាន​ក្រសួង​ព័ត៌មាន ឲ្យ​បញ្ឈប់​​ចាក់​ផ្សាយ​ហើយ

  • 2018-03-30 10:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ព័ត៌មាន​ បាន​ណែនាំ​ឲ្យ​ស្ថានីយ​ទូរទស្សន៍ និង​ទូរទស្សន៍​គ្រប់​ប្រព័ន្ធ និង​ម្ចាស់​ទូរទស្សន៍​អនឡាញ​គ្រប់​ប្រភេទ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទចម្រៀង ដែល​មាន​ចំណងជើង​ថា "រាំស្កុប" របស់​ផលិតកម្ម​សាន់ដេ។ នេះ​បើតាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន​នៅថ្ងៃ​ទី៣០ ខែ​មីនា​នេះ។

មូលហេតុ​នៃ​ការ​បញ្ឈប់​ការ​ផ្សាយ​បទ​ចម្រៀង​នេះ គឺ​ដោយសារ​ឈុត​សម្តែង​បទ​ចម្រៀង​នេះ បាន​ប្រើ​ឯ​កសណ្ឋាន​ដែល​មាន​ស្លាក​សញ្ញា (Logo) របស់​មន្ទីរពេទ្យ​កាល់ម៉ែត្រ ដោយ​គ្មានការ​អនុញ្ញាត ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​មន្ទីរពេទ្យ និង​ទឹកចិត្ត​ក្នុងការ​បំពេញ​ការងារ​របស់​បុគ្គលិក​នៃ​មន្ទីរពេទ្យ។

សូម​រំលឹក​ថា កន្លង​មក ក្រសួង​ក៏បាន​ហាម​ចាក់​ផ្សាយ​បទ​ចម្រៀង​មួយ​ចំនួន​ផងដែរ ដោយ​ហេតុផល​ផ្សេងៗគ្នា ដែលមាន​ដូចជា​បទ ស្អាត​ជា​និច្ច, ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​, ​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​ និង​បទ​គ្រូបង្រៀន​ស្រវឹងស្រា​ជាដើម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;