រីស្សតក្តាត​សាណាកា ខេត្ត​កំពត ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ដែល​ចូលចិត្ត​ផ្សងព្រេង

  • 2018-04-01 07:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១. លោក អឿន រស់នៅអមរើន អាយុ៣១ឆ្នាំ ម្ចាស់រីស្សត ក្ដាត​សាណាកា នៅ​ភូមិក្ដាត ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត។ រីស្សត​មួយ​នេះ មាន​ចម្ងាយ ១៩​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពត និង​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​ពី​ក្លោងទ្វារ​ឡើងភ្នំ​បូកគោ ទៅ​វាលរេញ។ ដោយមាន​ជំនក់​យ៉ាងខ្លាំង​នៅលើ​ធម្មជាតិ ការ​ដើរព្រៃ ការ​ឡើង​ភ្នំ ការ​បោះតង់​ជាដើម ទើប​ធ្វើឱ្យ​បុរស​ម្នាក់​នេះ សម្រេច​បោះទុន​បង្កើត​រីស្សត​នេះ​ឡើង។

២. នៅខែ​កក្កដា ឆ្នាំ​២០១៧ លោក អឿន រស់នៅអមរើន បាន​សម្រេច​ចិត្ត​ប្រមែ​ប្រមូល​ថវិកា​ដែលមាន​ស្រាប់ ផ្សំ​នឹង​កម្ចី​ឥណទាន​ខ្លះ​ផង ទិញ​ដី​មួយ​កន្លែង បើក​ជា​រីស្សត។ នៅខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក​បង្កើត​បាន​រីស្សត ក្ដាត​សាណាកា។ រូបភាព​នេះ គឺជា​ការ​ប្រៀបធៀប​ទីតាំង​មុន និង ក្រោយ​នៃការ​សាងសង់​របស់​លោក។

៣. ដោយសារ​វាមាន​ទីតាំង​នៅជិត​សមុទ្រ មាន​ព្រែក មាន​ដើម​កោងកាង និង​នៅជិត​ភ្នំ​បូកគោ ដូច្នេះ​រីស្សត ក្ដាត​សាណាកា ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ចូលចិត្ត​ផ្សងព្រេង និង ស្រឡាញ់​អេកូ​ទេសចរណ៍។ ការជិះ​ទូក​កាយ៉ាក មើល​ព្រៃ​កោងកាង គឺជា​សកម្មភាព​មួយ ដែល​រីស្សត​នេះ​ផ្តល់​ជូន​ភ្ញៀវ​របស់​ខ្លួន។ នៅក្នុង​រូប​នេះ លោក អឿន រស់នៅអមរើន កំពុង​ជិះ​ទូក មើល​ទីតាំង​មុន​ពេល​ភ្ញៀវ​ម​កដល់។

៤. ដោយ​សាងសង់​ទីលាន ខ្ពស់​ផុត​ពីផ្ទៃ​ទឹក​សមុទ្រ រីស្សត​មួយ​នេះ អាច​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ដែល​ចូលចិត្ត​ដំណេក​នៅ​ទីវាល បោះ​តង់ បាន​ចំនួន​២៥តង់ ក្នុង​មួយ​យប់។ នៅក្នុង​រូបនេះ លោក អឿន រស់នៅអមរើន កំពុង​ដំឡើង​តង់ ជូន​ភ្ញៀវ​ក្នុង​រីស្សត​របស់​លោក។

៥. បច្ចុប្បន្ន​រីស្សត ក្ដាត​សាណាកា មាន​អគារ​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​៣ខ្នង សម្រាប់​ភ្ញៀវ​ស្នាក់នៅ​តាម​បែប​ធម្មតា និងមាន​អគារ១ខ្នង​ទៀត សម្រាប់​ស្នាក់នៅ​ដើម្បី​មើល​អំពិល​អំពែក។ នាថ្ងៃ​អនាគត ម្ចាស់​រីស្សត​ម្នាក់​នេះ នឹង​កសាង​ផ្ទះ​ធ្វើពី​កញ្ចក់​សម្រាប់​ទទួល​ភ្ញៀវ​ដែល​ចូលចិត្ត​គេង​មើល​មេឃ មើល​ផ្កាយ និង​មើល​អំពិល​អំពែក៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;