ផែនទី​រៀបចំ​ និង​ទីតាំង​កម្មវិធី ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចេញ​ហើយ

  • 2018-04-02 02:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ជួយ​សម្រួល​ដល់​ការ​រៀបចំ​គម្រោង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ឆ្នាំ​២០១៨​ ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​ បាន​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ នូវ​ផែនទី​រៀបរាប់​ពី​កម្មវិធី​ និង​ទីតាំង​កម្មវិធី​ដូច​ខាងក្រោម៖

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី៦ ហើយ​ដែល​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើ​ទឹកដី​នៃ​ខេត្ត​សៀមរាប ដែល​លើក​នេះ ត្រូវ​ធ្វើ​ក្រោម​ប្រធាន​បទ "សាទរ​មរតក​ដូនតា" ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ ១៦ ខែ​មេសា ឆ្នាំ​២០១៨។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ជា​ការ​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ និង​ចូលរួម​លើកស្ទួយ​នូវ​កេរ្តិ៍​ដំណែល​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ។ ក្នុង​នោះ ព្រឹត្តិការណ៍​នេះ មាន​ជា​ការ​លេងល្បែង​ប្រជាប្រិយ របាំ​បុរាណ របាំ​ប្រពៃណី ​របាំ​ប្រជាប្រិយ និង​សិល្បៈ​ទស្សនីយភាព​ជាច្រើន​ទៀត​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;