ថៃ គ្រោងលើកលែងពន្ធលើការវិនិយោគចំនួន៣
- 2018-04-02 07:05:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ គ្រោងលើកលែងពន្ធលើការវិនិយោគចំនួន៣
ចន្លោះមិនឃើញ
ក្រសួងហិរញ្ញវត្ថុថៃ គ្រោងលើកលែងការយកពន្ធដី និងពន្ធអគារពីការវិនិយោគចំនួន៣ គឺការវិនិយោគសាងសង់ទីលានវាយកូនហ្គោល សួនសត្វ និងប្រលានយន្តហោះ។
លោក Wisut Srisuphan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានបញ្ជាក់ថា ពេលនេះ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុគ្រោះពន្ធនេះ កំពុងត្រូវបានពិភាក្សានៅក្នុងសភា ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ លោកបន្ថែមថា ការអនុគ្រោះពន្ធនេះ អាចនឹងដាក់ឲ្យអនុវត្តនៅដើមឆ្នាំក្រោយ។
ប៉ុន្តែការអនុគ្រោះពន្ធនេះ នឹងធ្វើឡើងក្នុងច្បាប់ថ្មីមួយជាមួយក្រុមហ៊ុនវិនិយោគ ដោយការអនុគ្រោះពន្ធ គឺអាស្រ័យលើទំហំទឹកប្រាក់នៃការវិនិយោគរបស់ក្រុមហ៊ុន៕