ផ្លូវជាតិលេខ៦២ ទៅប្រាសាទព្រះវិហារ ត្រូវបានបញ្ចប់ការជួសជុលហើយ
- 2018-04-02 07:24:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ៦២ ទៅប្រាសាទព្រះវិហារ ត្រូវបានបញ្ចប់ការជួសជុលហើយ
ចន្លោះមិនឃើញ
ការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៦២ ចេញពីទីរួមខេត្តព្រះវិហារ ឆ្ពោះទៅកាន់ប្រាសាទព្រះវិហារ ត្រង់ព្រំប្រទល់ស្រុកគូលែន និងស្រុកជាំក្សាន្ត ប្រវែង ៣,៦គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការជួសជុល ១០០%ហើយ។ នេះបើតាមការចេញផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ កាលពីចុងខែមីនាកន្លងទៅ។
កំណាត់ផ្លូវនេះ បានរងការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីរដូវវស្សា ដែលបង្កផលលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ មន្ទីរសាធារណការខេត្តព្រះវិហារ បានធ្វើការជួសជុលឡើងវិញដោយកាយដីស្អុយចេញចំណុចខ្លះរហូតដល់ជម្រៅជិត២ម៉ែត្រ និងចាក់ថ្មចូលកិនបង្ហាប់នោះ។ មកដល់ពេលនេះការដ្ឋានបានបញ្ចប់ហើយ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួលនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៦២នេះ ត្រូវបានបើកការដ្ឋានជួសជុលកាលពីដើមខែតុលាឆ្នាំ២០១៧ និងមានគម្រោងឱ្យរួចរាល់នៅចុងខែមីនាឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាជាតិ៕