អារ៉ាប៊ីសាអ៊ូឌីត ប្រកាស​បិទ​សាលារៀន​ជិត ១​ម៉ឺន​ខ្នង

  • 2018-04-03 01:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ​អារ៉ាប៊ីសាអ៊ូឌីត បាន​ប្រកាស​អំពី​គម្រោង​បិទ​សាលា​រៀន​​ចំនួន ៩៥៥៣​ខ្នង មុន​ការ​បើក​បវេសនកាល​ឆ្នាំ​២០១៩​ក្រោយ។

មន្ត្រី​ក្រសួង បាន​ឲ្យ​ដឹង​ថា គម្រោង​បិទ​សាលា​រៀន​ជា​ច្រើន​កន្លែង​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​របាយការណ៍​បង្ហាញ​ថា បច្ចុប្បន្ន​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មាន​សាលា​រៀន​ច្រើន​ហួស​កម្រិត​ពេក ហើយ​សាលា​ខ្លះ​មាន​គ្រូ​តែ ៤-៦​នាក់ និង​សិស្ស​មិន​ដល់ ២០​នាក់​ផង។ មួយ​វិញ​ទៀត សាលា​រៀន​មួយ​ចំនួន​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​ច្រើន ដោយ​តម្លៃ​ចាយវាយ​លើ​កូន​សិស្ស​ម្នាក់​អស់​ជាង ៥​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​១​ឆ្នាំៗ។

សូម​បញ្ជាក់​ថា សព្វ​ថ្ងៃ អារ៉ាប៊ីសាអ៊ូឌីត​មាន​សាលា​រៀន​រដ្ឋ​ចំនួន ២៤០០០​ខ្នង ពាសពេញ​ប្រទេស៕

ប្រភព៖ Middel East Monitor ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;