ក្រសួងសាធារណការ ចាប់រថយន្តដឹកលើសទម្ងន់ ២៤០គ្រឿង នៅខែមីនា
- 2018-04-03 04:42:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសាធារណការ ចាប់រថយន្តដឹកលើសទម្ងន់ ២៤០គ្រឿង នៅខែមីនា
ចន្លោះមិនឃើញ
ក្នុងខែមីនា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៤០គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៦៥ ៦២០ ០០០រៀល។
ក្នុងចំណោមចំនួនរថយន្ត ដែលចាប់បានទាំងនោះ មានការថយចុះចំនួន ៦៤គ្រឿង គឺពី ៣០៤គ្រឿង ក្នុងខែកុម្ភៈ មក ២៤០គ្រឿង ក្នុងខែមីនា ឆ្នាំ២០១៨ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ មានរថយន្តផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣២តោន៕