ចិន​ប្រាប់​ពី​ប្រវែង​ផ្លូវ​រថភ្លើង​សរុប​នៅ​ក្នុង​ទីក្រុង​របស់​ខ្លួន

  • 2018-04-04 07:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រឹម​ចុង​ឆ្នាំ​២០១៧ ផ្លូវ​រថភ្លើង​នៅ​ក្នុង​ទីក្រុង​​សំខាន់ៗ​ទាំង​៣៤​​នៃ​ប្រទេស​ចិន មាន​ចំនួន​សរុប​ប្រវែង ៥០៣៣​គីឡូ​ម៉ែត្រ ហើយ​បើ​គិត​ជា​ចំនួន​វិញ មាន ១៦៥​ខ្សែ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​សមាគម​រថភ្លើង​ក្រោម​ដី​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​០១ មេសា ២០១៨។

ប្រភព​ដដែល បញ្ជាក់​ថា ក្នុង​ចំណោម​នោះ ផ្លូវ​រថភ្លើង​ក្រោម​ដី​មាន​ប្រវែង ៣៨៨៤​គីឡូ​ម៉ែត្រ ឬ​ស្មើ​នឹង ៧៧,២%។ នៅ​សល់ ២២,៨% ឬ ១១៤៩​គីឡូម៉ែត្រ​ទៀត ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន។

បើ​និយាយ​ពី​ចំនួន​អ្នក​ធ្វើ​ដំណើរ​វិញ​គឺ​តួ​លេខ​មាន​ការ​កើន​ឡើង​ច្រើន​គួរ​សម​ផង​ដែរ។ នៅ​ឆ្នាំ​២០១៧ អ្នក​ដំណើរ​តាម​រថភ្លើង​មាន​ចំនួន​សរុប ១៨,៤៨​ពាន់​លាន​នាក់ កើន​ឡើង ១៤,៨%៕

ប្រភព៖ globaltimes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;