ប៉ូលិសប្រាប់មូលហេតុដែលស្ត្រីម្នាក់ទៅបាញ់បុគ្គលិក YouTube ដល់ទីស្នាក់ការកណ្ដាល
- 2018-04-05 02:04:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសប្រាប់មូលហេតុដែលស្ត្រីម្នាក់ទៅបាញ់បុគ្គលិក YouTube ដល់ទីស្នាក់ការកណ្ដាល
ចន្លោះមិនឃើញ
កាលពីថ្ងៃទី០៣ មេសា ២០១៨ មានស្ត្រីម្នាក់បានយកកាំភ្លើងទៅបាញ់បុគ្គលិកក្រុមហ៊ុនបណ្ដាញសង្គម YouTube នៅទីស្នាក់ការកណ្ដាល ដែលបណ្ដាលឲ្យមនុស្សរងរបួសចំនួន ៣នាក់ (ធ្ងន់ម្នាក់)។ ក្រោយពីបង្កហេតុ ស្ត្រីជាខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងភ្លាមៗវិញផងដែរ។
ពាក់ព័ន្ធនឹងករណីខាងលើ ប៉ូលិសនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃទី៤មេសាថា ស្ត្រីជាជនបង្កមានឈ្មោះ Nasim Najafi Aghdam ជនជាតិអ៊ីរ៉ង់ រស់នៅលើទឹកដីអាមេរិក។ ប៉ូលិសបន្តថា មូលហេតុដែល Nasim ប្រព្រឹត្តបទល្មើសនេះឡើងក៏ព្រោះតែនាងមិនពេញចិត្ត និងជួបរឿងអយុត្តិធម៌នៅលើបណ្ដាញសង្គម YouTube។ Nasim ជាអ្នករកលុយតាម YouTube ម្នាក់ ដែលតែងបង្ហោះវីដេអូជារឿយៗ ដោយនិយាយជាភាសាអង់គ្លេស។
មុនកើតហេតុ Nasim ធ្លាប់បង្ហោះវីដេអូមួយរៀបរាប់ថា គណនី (Channel) របស់នាងត្រូវបាន YouTube រើសអើង ហើយចំនួនរកលុយ និងអ្នកទស្សនាកាន់តែធ្លាក់ចុះទៅៗ។ មេប៉ូលិសទីក្រុង San Bruno លោក Ed Barberini ប្រាប់ថា៖ "អ្វីដែលយើងដឹងគឺថា នាងស្រងាកចិត្តនឹង YouTube... នេះហើយជាកត្តាជំរុញ"៕