អ្នកវិទ្យាសាស្ត្រ ប្រតិកម្ម​នឹង​រឿង​បង្កើត​រ៉ូបូតពិឃាដ AI នៅ​កូរ៉េខាងត្បូង

  • 2018-04-05 08:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ស្រាវជ្រាវ​ជា​ច្រើន​មកពី​ជុំវិញ​ពិភពលោក បាន​បញ្ចេញ​ប្រតិកម្ម និង​គ្រោង​មិន​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​ជាមួយ​វិទ្យាស្ថាន​មួយ​នៅ​កូរ៉េខាងត្បូង លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា AI ដែល​អាច​ឈាន​អាច​ឈាន​ដល់​ការ​បង្កើត​មនុស្ស​ពិឃាដ AI ។ នេះ​ជា​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Asian Correspondent នា​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ​២០១៨។

(រូបតំណាង)
អ្នក​វិទ្យាសាស្ត្រ​មកពី​សាកល​វិទ្យាល័យ​ធំៗ ដូចជា Cambridge, Cornell, Carlifornia, Berkeley និង ស្ថាប័ន​ចំនួន ៥២​ផ្សេងទៀត នឹង​ផ្តាច់​ទំនាក់ទំនង​ពី​វិទ្យាស្ថាន​ KAIST ដោយ​សារ​​បញ្ហា​បង្កើត​មន្ទីរ​ពិសោធន៍​បង្រួបបង្រួម​ការពារ​ជាតិ និង​បញ្ញា​សិប្បនិម្មិត (AI)។

ស្ថាប័ន​ទាំងនេះ បាន​ចេញ​លិខិត​មួយ​លើកឡើង​ថា មន្ទីរ​ពិសោធន៍​ខាងលើ អាច​ជា​អាវុធ​ដ៏​គ្រោះថ្នាក់ ទោះ​បី​ជា​វា​អាច​ផ្ដល់​ការ​គាំទ្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​ធ្វើ​សង្គ្រាម​ក៏ដោយ​។ លិខិត​ដដែល​បន្ត​ថា ស្ថាប័ន​ទាំងអស់​នឹង​មិន​សហការ​ជាមួយ​វិទ្យាស្ថាន​ KAIST នោះ​ទេ លុះត្រាតែ​ប្រធាន KAIST ផ្ដល់​ភាព​ជឿជាក់​សម្រាប់​ពួកគេ ដោយ​មិន​អភិវឌ្ឍ​អាវុធ AI ដែល​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ដោយ​ស្វ័យប្រវត្តិ និង​បង្ក​ហានិភ័យ​ដល់​មនុស្ស​ជាតិ​។

ចំណែក KAIST ដែល​ជា​អ្នក​ផលិត​គ្រាប់​រំសេវ១ ក្នុង​ចំណោម ២ នៅ​កូរ៉េខាងត្បូង ធ្លាប់​អះអាង​ថា មន្ទីរ​ពិសោធន៍​របស់​ខ្លួន ត្រូវ​ប្រើប្រាស់​សម្រាប់​សិក្សា​​លើ​បច្ចេកវិទ្យា AI និង​ប្រព័ន្ធ​បញ្ជា សម្រាប់​នាវា​មុជទឹក យន្តហោះ​ចម្បាំង និង​វត្ថុ​តាមដាន​នានា​ដែល​មិន​មាន​មនុស្ស​បើក​។

វិទ្យាស្ថាន KAIST នៅកូរ៉េខាងត្បូង

គួរ​ជម្រាប​ថា AI ជា​ការ​បង្កើត​ម៉ាស៊ីន​ឈ្លាសវៃ ដែល​អាច​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង ដោយ​មិន​ត្រូវ​ការ​បញ្ជា​ពី​មនុស្ស​ឡើយ​៕

ប្រភព៖ Asiancorrespondent ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;