កម្ពុជា-កូរ៉េ បាន​សិក្សា​ការ​ដឹកជញ្ជូន​តាម​ផ្លូវទឹ​កពី​ភ្នំពេញ​ទៅ​ក្រចេះ រួចរាល់​ហើយ

  • 2018-04-06 03:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ សហការ​ជាមួយ​កូរ៉េ​ខាងត្បូង តាម​រយៈ​អង្គការ KOICA បាន​បញ្ចប់​ការ​សិក្សា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹកពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ក្រចេះ សព្វ​គ្រប់អស់​ហើយ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​កាណូត​ដឹក​អ្នក​ដំណើរ​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នៅ​ព្រឹក​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០១៨។

លោក ស៊ុន ចាន់ថុល ថ្លែង​មុនពេល​ចូលជិះកាណូតពីភ្នំពេញ ទៅតាខ្មៅ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅកំពង់ផែ​ឫស្សីកែវ
លោក ស៊ុន ចាន់ថុល បាន​និយាយ​ថា នា​ពេល​ខាងមុខ​នេះ ក្រសួង​នឹង​កសាង​កំពង់ផែ​១ទៀត​នៅ​ទន្លេបិទ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដឹក​កសិផល​ពី​ខេត្ត​នៅ​ផ្នែក​ខាងលើ និង​អាច​លក់ទៅ​បរទេស​ផងដែរ។

លោក​រដ្ឋមន្រ្តី​បន្ត​ថា រាជ​រដ្ឋាភិបាល​កំពុង​ជំរុញ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ទាំង​មនុស្ស និង​ទំនិញ។ លោកថា​កម្ពុជា សម្បូរ​ទៅដោយ​ទឹក​ដូចជា​ទន្លេ​មេគង្គ ទន្លេ​សាប ទន្លេបាសាក់ និង​ទន្លេ​សេកុង​ជាដើម ប៉ុន្តែ​មិន​ទាន់​បាន​ប្រើប្រាស់​ទន្លេ​ទាំងនេះ ឲ្យ​អស់​ពី​សក្តានុពល​នៅឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;