សិង្ហបុរីនឹងឲ្យប្រាក់អ្នកជិះម៉ូតូចាស់ៗជិត៣ពាន់ដុល្លារ តែត្រូវធ្វើតាមលក្ខខណ្ឌមួយ
- 2018-04-06 07:16:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីនឹងឲ្យប្រាក់អ្នកជិះម៉ូតូចាស់ៗជិត៣ពាន់ដុល្លារ តែត្រូវធ្វើតាមលក្ខខណ្ឌមួយ
ចន្លោះមិនឃើញ
ម្ចាស់ម៉ូតូដែលធ្លាប់បានចុះបញ្ជីយានយន្តមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៣ នឹងទទួលបានប្រាក់លើកទឹកចិត្តពិសេសចំនួនជាង ២៦០០ដុល្លារអាមេរិក ពីរដ្ឋាភិបាលសិង្ហបុរី។ យ៉ាងណាមិញ ការផ្ដល់ជូននេះ តម្រូវឲ្យម្ចាស់ម៉ូតូត្រូវធ្វើតាមលក្ខខណ្ឌមួយជាមុនសិនគឺ ដកឈ្មោះចេញពីបញ្ជីយានយន្តនៅអំឡុងពេល៥ឆ្នាំខាងមុខ។
រដ្ឋាភិបាលសិង្ហបុរី បានឲ្យដឹងថា ការធ្វើដូច្នេះគឺជាផ្នែកមួយនៃគម្រោងបង្កើនគុណភាពខ្យល់អាកាសក្នុងប្រទេសនៅត្រឹមឆ្នាំ២០២០។ បច្ចុប្បន្ន ម៉ូតូដែលមានសិទ្ធិទទួលបានប្រាក់ផ្ដល់ជូនពិសេសនេះមានចំនួនប្រហែល ២៧០០០គ្រឿង។
ភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី បានឲ្យដឹងថា ម៉ូតូចាស់ៗទាំងនោះគឺជាប្រភពនៃការបញ្ចេញឧស្ម័នពុលកាបូនម៉ូណូអុកស៊ីតដល់ទៅ ៥៣% នៃប្រភពបញ្ចេញឧស្ម័នពុលសរុប។ មួយវិញទៀត ម៉ូតូចាស់ជាង ២ម៉ឺនគ្រឿងនោះមានចំណែក ១៥% នៃចំនួនមធ្យោបាយធ្វើដំណើរសរុបលើដងផ្លូវប្រទេសសិង្ហបុរី៕