OnePlus ត្រៀម​បញ្ចេញ​កាស​ឥត​ខ្សែ​ដំបូង​របស់​ខ្លួន​ជាមួយ OnePlus 6

  • 2018-04-09 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

OnePlus អាច​នឹង​ដាក់​បង្ហាញ​កាស​ឥត​ខ្សែ​ថ្មី​មួយ​តំណាល​ពេល​ចេញ OnePlus 6 ជា​ផ្លូវការ។ នេះ​បើ​យោង​តាម​របាយការណ៍​​ពី​វិបសាយ Nashville Chatterclass។

កាស​ឥត​ខ្សែ​ថ្មី​នេះ​នឹង​មាន​ឈ្មោះ​ថា OnePlus Bullets Wireless ហើយ​វា​នឹង​ក្លាយ​ជា​កាស​ជំនាន់​ទី​២​របស់ OnePlus បន្ទាប់​ពី​កាស Bullets V2 ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១៦។ យ៉ាង​ណា​មិញ នៅ​ក្នុង​របាយការណ៍​ដដែល​មិន​បាន​បញ្ជាក់​អំពី​តម្លៃ ឬ​មុខងារ​សំខាន់ៗ​អ្វី​នោះ​ឡើយ។

បើ​តាម​ព័ត៌មាន​បែកធ្លាយ​នា​ពេល​កន្លង​មក OnePlus 6 នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​អំឡុង​ខែ​មេសា ឬ​ខែ​ឧសភា ឆ្នាំ​២០១៨​ខាង​មុខ៕


ប្រភព៖ indiatoday ប្រែ​សម្រួល៖ ឈាង.