រោងចក្រថ្នាំញៀនជាច្រើននៅជាប់ព្រំដែនថៃ ផលិតជាង២០លានគ្រាប់ក្នុងមួយថ្ងៃ
- 2018-04-09 02:28:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រថ្នាំញៀនជាច្រើននៅជាប់ព្រំដែនថៃ ផលិតជាង២០លានគ្រាប់ក្នុងមួយថ្ងៃ
ចន្លោះមិនឃើញ
ការិយាល័យបង្ក្រាបគ្រឿងញៀននៅថៃ បានបង្ហើបកាលពីថ្ងៃអាទិត្យទី៨មេសាថា យ៉ាងហោចណាស់ មានរោងចក្រផលិតគ្រឿងញៀនចំនួន ១១កន្លែង នៅជាប់ព្រំដែនភាគខាងជើងប្រទេសថៃ ដែលមានសមត្ថភាព ផលិតថ្នាំញៀនច្រើនជាង ២០លានគ្រាប់ក្នុងមួយថ្ងៃ។
CSI LA បាននិយាយថា រោងចក្រផលិតគ្រឿងញៀនទាំងនេះកំពុងសម្រុកផលិតគ្រឿងញៀនយ៉ាងពេញទំហឹងនៅមុនបុណ្យសង្ក្រាន្តខាងមុខ ចំពេលលេចឮថា រោងចក្រទាំងនោះមានផែនការនាំចេញគ្រឿងញៀនខុសច្បាប់ភ្ល្លូកទឹកភ្លូកដីចូលមកថៃ។
ទំព័រហ្វេសប៊ុកនេះ ក៏អះអាងដែរថា អំឡុង ៣ ខែចុងក្រោយនេះ ថ្នាំញៀនស្ពីត (Speed) ជាង ២ ពាន់លានគ្រាប់ និងម៉ាទឹកកកជាង ១០ លានតោន ត្រូវបានរត់ពន្ធចូលប្រទេសថៃ ប៉ុន្តែត្រឹម១ភាគ៣នៃគ្រឿងញៀនទាំងនេះប៉ុណ្ណោះត្រូវបានរឹបអូស។
អាជ្ញាធរថៃ បានបង្ហាញការព្រួយបារម្ភចំពោះការចែកចាយថ្នាំញៀន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីថៃ ក្នុងសប្ដាហ៍នេះ ដែលគេរំពឹងថា នឹងមានភ្ញៀវទេសចរទៅកាន់ថៃជាង ៩០ ម៉ឺននាក់៕