លក្ខណៈពិសេស ៤យ៉ាងរបស់រថភ្លើងទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
- 2018-04-10 04:00:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈពិសេស ៤យ៉ាងរបស់រថភ្លើងទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ចន្លោះមិនឃើញ
យោងតាមលិខិតរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បានឲ្យដឹងថា រថភ្លើងថ្មី ដែលត្រូវដាក់ឲ្យដំណើរការទៅមក ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានលក្ខណៈពិសេសៗ ចំនួន ៤ ។
២- បច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមានកៅអីដូចកៅអីក្នុងយន្តហោះ ដែលអាចបត់បែន និងកែតម្រូវទៅតាមចិត្ត
៣- បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារស្វ័យប្រវត្តិ និងកន្លែងដាក់ឥវ៉ាន់នៅខាងលើអ្នកដំណើរ
៤- Wifi ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ។
សូមបញ្ជាក់ថា ខ្សែរថភ្លើងពីស្ថានីយភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ហើយរត់ដោយរថភ្លើងដែលមានស្រាប់។ ខណៈរថភ្លើងថ្មីចំនួន ៣គ្រឿង នឹងត្រូវបញ្ជូនមកដល់កម្ពុជា ក្នុងរយៈពេលពីរខែទៀត ហើយនឹងត្រូវដាក់ឲ្យដំណើរការនាខែមិថុនា ខាងមុខនេះ។
រថភ្លើងថ្មីទាំង៣គ្រឿង ចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរទៅមក ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិនំពេញ លើចម្ងាយផ្លូវ ១០គីឡូម៉ែត្រ៕