ថៃចេញបម្រាមចំនួន ៧ នៅថ្ងៃប្រារព្ធសង្ក្រាន្តឆ្នាំថ្មី
- 2018-04-10 08:17:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃចេញបម្រាមចំនួន ៧ នៅថ្ងៃប្រារព្ធសង្ក្រាន្តឆ្នាំថ្មី
ចន្លោះមិនឃើញ
ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីថៃ នឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខ។ ទន្ទឹមនឹងការខិតជិតមកដល់នូវសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋាភិបាលថៃបានប្រកាសចេញនូវបម្រាមចំនួន ៧ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពអ្នកទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ដែលមានដូចខាងក្រោម៖
១. ហាមស្លៀកពាក់បញ្ចេញសាច់ខ្លាំងពេក (សម្លៀកបំពាក់បែបប្រពៃណីត្រូវបានលើកទឹកចិត្ត)
២. ហាមលក់ ឬផឹកគ្រឿងស្រវឹងនៅតំបន់ប្រារព្ធសង្ក្រាន្តឆ្នាំថ្មី
៣. ហាមលេងបាចទឹកដែលលាយជាមួយម្សៅ ទឹកកក ឬសាប៊ូ
៤. ហាមលេងកាំភ្លើងបាញ់ទឹកដែលមានកម្លាំងខ្លាំង ឬអាចបង្កគ្រោះថ្នាក់
៥. ហាមបើករថយន្តប្រភេទ Pickup ដែលផ្ទុកបារ៉ែលទឹកលើដងផ្លូវសំខាន់ៗ
៦. ហាមរាំសិចស៊ី
៧. ហាមធ្វើកម្មវិធីនៅម៉ោងដែលមិនសមរម្យ៕