សិស្ស​ថៃ​ជាង ៦០០​នាក់ ពុល​អាហារ​នៅ​វិទ្យាល័យ​មួយ ក្នុង​ក្រុង​បាងកក

  • 2018-04-10 10:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិស្ស​ជាង ៦០០​នាក់ បាន​ពុល​អាហារ​ដោយ​មាន​អាការៈ​ចុក​ពោះ និង​រាគ នៅ​វិទ្យាល័យ Satriwithaya ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​បាងកក របស់​ថៃ នៅ​ថ្ងៃ​ទី១០ ខែ​មេសា ២០១៨​នេះ។ ក្នុង​នោះ សិស្ស​ចំនួន ២២នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារ​ស្ថានភាព​ពុល​មាន​កម្រិត​ធ្ងន់ធ្ងរ។

សិស្ស​ថៃ​ក្នុង​វិទ្យាល័យ Satriwithaya ក្នុង​អាការៈ​ចុកពោះ
ការ​ពុល​អាហារ​នេះ ត្រូវ​សង្ស័យ​ថា បណ្ដាល​មក​ការ​ញាំ​អាហារ​រួម​គ្នា​មួយ នៅ​យប់​ថ្ងៃ​ទី៩ ខែ​មេសា ២០១៨ ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ពី​ខាង​អាហារដ្ឋាន​របស់​វិទ្យាល័យ​នោះ។

លោក Apeem Phupitak អ្នក​តំណាង​វិទ្យាល័យ​នោះ បាន​លើក​ឡើង​ថា ប្រហែល​មក​ពី​ខាង​អាហារដ្ឋាន​របស់​សាលារៀន មិន​ធ្លាប់​ទទួល​រៀបចំ​អាហារ​សម្រាប់​ការ​ជួបជុំ​ដែល​មាន​មនុស្ស​ច្រើន​ដូច្នេះ ទើប​ការ​ចម្អិន​មិន​បាន​ល្អ ហើយ​ការ​រក្សា​ទុក មិន​ត្រូវ​តាម​ស្តង់ដារ​សីតុណ្ហភាព។

ចំណែក​លោក Chawin Sirinak ប្រធាន​មន្ទីរ​សុខភាព​ក្រុង​បាងកក បាន​បញ្ជាក់​ថា ពេល​នេះ ក្រុម​ការងារ​របស់​លោក កំពុង​កំណត់​ពី​មូលហេតុ​ពិត ដែល​នាំ​ឲ្យ​មាន​ការ​ពុល​នេះ៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;