អាមេរិក បញ្ជូន​ក្រុម​នាវា​ដឹក​យន្តហោះ Truman ទៅ​តំបន់​មជ្ឈិមបូព៌ា

  • 2018-04-11 02:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី១១ ខែ​មេសា ២០១៨ នឹង​បញ្ជូន​នាវា​ដឹក​យន្តហោះ Truman រួម​ជាមួយ​នាវា​ចម្បាំង​ចំនួន ៧​ទៀត ទៅ​តំបន់​មជ្ឈិមបូព៌ា និង​សហភាព​អឺរ៉ុប ដែល​ក្រុម​នាវា​ផ្ទុក​យន្តហោះ​នេះ មាន​កងទ័ព​សរុប​ចំនួន ៦៥០០​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កងទ័ព​ជើង​ទឹក​អាមេរិក។

ការ​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ទៅ​តំបន់​មជ្ឈិមបូព៌ា​នេះ គឺ​ក្រោយ​សេតវិមាន​គំរាម​ប្រើ​ចំ​ណាត់ការ​យោធា​លើ​ប្រទេស​ស៊ីរី ដែល​បាន​ប្រើប្រាស់​អាវុធ​គីមី​សម្លាប់​ប្រជាពលរដ្ឋ​រាប់​សិប​នាក់ កាលពី​ចុង​សប្ដាហ៍​មុន។

ការ​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ Truman នេះ ក៏​ក្នុង​គោល​បំណង​ធ្វើការ​ផ្លាស់ប្ដូរ​ជាមួយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ USS Theodore Roosevelt ដែល​បាន​ធ្វើ​បេសកកម្ម​រយៈពេល ៤​ខែ​មក​ហើយ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​នេះ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;