មេដឹកនាំ​ដែល​ជោគជ័យ១០​រូបនេះ មានទម្លាប់ដូចម្ដេច​ខ្លះ?

  • 2018-04-17 05:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១- លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ស្លៀកពាក់​ដដែល​ៗជា​រៀង​រាល់​ថ្ងៃ ព្រោះ​លោក​មិន​ចង់​ចំណាយ​ខួរក្បាល​គិត​លើ​សម្លៀក​បំពាក់​ឡើយ។

រូបភាព៖ Recode

២- លោក​ស្រី Sheryl Sandberg ប្រធាន​ប្រតិបត្តិក្រុមហ៊ុន Facebook តែងតែ​បិទ​ទូរសព្ទ មុន​ពេល​ចូល​ដំណេក។

(រូបភាព៖ Time Magazine)

៣- លោក Jack Dorsey នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Twiiter ចំណាយ​ពេល ១៨ម៉ោង​ក្នុង​មួយ​សប្ដាហ៍ តាំង​សមាធិ​បន្ទាប់​ពី​ក្រោក​ម៉ោង ៥​ព្រឹក។

៤- លោក Richard Branson ស្ថាបនិក​ក្រុមហ៊ុន Virgin ជិះ​ទូក​ក្ដោង​កម្សាន្ត​រៀងរាល់​ព្រឹក។

រូបភាព៖ CNBC.com

៥- លោក Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon គេង​រយៈ​ពេល ៨​ម៉ោង​ជា​រៀងរាល់​ថ្ងៃ។

រូបភាព៖ Fortune

៦- លោក Jack Ma ប្រធាន​ក្រុមហ៊ុន Alibaba ជួយ​ដល់​មនុស្ស​ល្អ។

រូបភាព៖ South China Morning Post

៧- លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SpaceX តែងតែ​គិត​ពី​អនាគត រៀងរាល់​ព្រឹក​ក្រោក​ពី​ដំណេក។

រូបភាព៖ Business Insider

៨- លោក Steve Case សហ​ស្ថាបនិក​ក្រុមហ៊ុន AOL រស់នៅ​ជួយ​ក្រុម​មនុស្ស​ដែល​ពូកែ​គិត។

រូបភាព៖ Chief Executive magazine

៩- លោក Warren Buffet ប្រធាន​ក្រុមហ៊ុន Berkshire Hathaway ទទួល​ទាន​អ្វី​តាម​ចិត្ត​ដែល​ខ្លួន​ចង់។

រូបភាព៖ CNBC.com

១០- លោក​ស្រី Martha Stewart អ្នក​ជំនួញ និង​ជា​អ្នក​និពន្ធ​អាមេរិក ទទួល​ទាន​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ៕

រូបភាព៖ Famous People

ប្រភព៖ Entrepreneur ប្រែ​សម្រួល៖ លាភ.