ថៃ​កំណត់​តំបន់​២​ជា​កន្លែង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លាំង ហើយ​ចេញ​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់

  • 2018-04-13 02:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ប៉ូលិស​ថៃ​បាន​កំណត់​យក​តំបន់​ចំនួន​២ សម្រាប់​ឃ្លាំមើល​យ៉ាង​ប្រុង​ប្រយ័ត្ន ព្រោះ​កន្លែង​ទាំង​២​នោះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​​ទេសចរ​ជា​ច្រើន ហើយ​ល្បី​ខាង​បង្ក​ភាព​រញ៉េរញ៉ៃ​ខ្លាំង។ តំបន់​ទាំង​២​នៅ​ក្រុង​បាងកក​នោះ​មាន​ដូចជា សង្កាត់ Silmon និង​វិថី Khao San។

ដើម្បី​រៀប​ចំ​សណ្ដាប់ធ្នាប់​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ប៉ូលិស​ក្រុង​បាងកក បាន​ប្រកាស​ចេញ​នូវ​ការ​អនុវត្ត​ច្បាប់​​តឹងរ៉ឹង​មួយ​ចំនួន​​ដូចជា៖

  • ការ​បៀតបៀន​កេរខ្មាស ឬ​ផ្លូវ​ភេទ នឹង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ដល់ ២០​ម៉ឺន​បាត (ជិត ២៦​លាន​រៀល)

  • ការ​ស្លៀក​ពាក់​លេច​លើ​លេច​ក្រោម នឹង​រង​ពិន័យ​រហូត​ដល់ ៥​ពាន់​បាត (៦៤​ម៉ឺន​រៀល)

  • ការ​ប្រើ​កាំភ្លើង​បាញ់​ទឹក​មាន​សម្ពាធ​ខ្លាំង នឹង​អាច​ជាប់​ពន្ធនាគារ​ដល់ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ដល់ ៥​ម៉ឺន​បាត (៦,៤​លាន​រៀល)

សូម​បញ្ជាក់​ថា ជា​ទូទៅ ម៉ោង​ដែល​ប្រជា​ពលរដ្ឋ ក៏​ដូចជា​ទេសចរ​ចាប់​ផ្ដើម​លេង​កម្សាន្ត​នៅ​សង្កាត់ Silmon និង​ផ្លូវ Khao San គឺ​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៩​យប់ នៅ​អំឡុង​ពេល​ប្រារព្ធ​សង្ក្រាន្ត​ឆ្នាំ​ថ្មី៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;