អាមេរិក រួម​គ្នា​នឹង​ប្រទេស​២​ទៀត បើក​ប្រតិបត្តិការ​វាយ​ប្រហារ​​ស៊ីរី ជា​ផ្លូវការ

  • 2018-04-14 02:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង បាន​បញ្ជូន​កម្លាំង​វាយ​ប្រហារ​​ដែន​អាកាស​លើប្រទេស​ស៊ីរី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ។ ប្រតិបត្តិការ​រួម​គ្នា​នេះ ជា​ការ​ឆ្លើយ​តប​នឹង​ប្រទេស​ស៊ីរី​ចំពោះ​​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដាក់​ប្រជា​ជន​ខ្លួន ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់។

រដ្ឋធានី Damascus
លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ពី​សេតវិមាន​អាមេរិក​ថា រដ្ឋធានី Damascus គឺ​ជា​ទីតាំង​ដែល​រង​ការ​វាយ​ប្រហារ​នេះ ដើម្បី​បញ្ឈប់​លោក Bashar al-Assad ប្រធានាធិបតី​ស៊ីរី ក្នុង​ការ​ប្រើប្រាស់​អាវុធ​គី​មី​​បន្ត​ទៀត។ បើ​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឆ្លើយ​ប្រាប់​សារព័ត៌មាន Reuters ថា យ៉ាង​ហោច​ណាស់ មាន​លឺ​សម្លេង​ផ្ទុះ​ចំនួន​៦​គ្រាប់​នៅ​រដ្ឋធានី Damascus នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដែល​បង្ក​ជា​ផ្សែង​ពាស​ពេញ​​ទីក្រុង។ ចំណែក​ឯ​សាក្សី​ម្នាក់​ទៀត បាន​រៀបរាប់​ថា សង្កាត់ Barzah នៃ​រដ្ឋធានី Damascus បាន​រង​ការ​ប្រហារ​​​ជា​ច្រើន​គ្រាប់។ Barzah ជា​ទីតាំង​សម្រាប់​មន្ទីរ​ពិសោធន៍​វិទ្យាសាស្ត្រ​របស់​ស៊ីរី​ដ៏​សំខាន់​មួយ។

បន្ថែម​ពី​នេះ លោក ដូណាល់ ត្រាំ ក៏​បាន​ធ្វើ​ការ​ព្រមាន​ចំៗ​ដាក់​ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់​ផង​ដែរ ដែល​បាន​គាំទ្រ​រដ្ឋាភិបាល Assad៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;