កម្ពុជា​​ បន្ត​​ដាក់​បញ្ចូល​​ប្រា​សាទ​​ដទៃ​ទៀត​​ ជា​​សម្បត្តិ​​បេតិ​កភណ្ឌ​​ពិភព​លោក​​

  • 2018-04-14 12:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា​ ប្ដេជ្ញា​បន្ត​ដាក់បញ្ចូល​ប្រាសាទ​ដទៃទៀត​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បន្ទាប់ពី​ប្រាសាទ​៣ ដែល​បាន​ដាក់បញ្ចូល​រួចរាល់ គឺ​ប្រាសាទអង្គរវត្ត ប្រាសាទ​ព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក​។ នេះ​បើតាម​ការបញ្ជាក់​ពី​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រៅ​ពី​ប្ដេជ្ញា​ដាក់​បញ្ចូល​ប្រាសាទ​ផ្សេង​ទៀត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បាន​អះអាង​​ថា​នឹង​ខិតខំ​ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ ដែល​បុព្វបុរស​ខ្មែរ​សម័យមុន បាន​បន្សល់ទុក​រាប់ពាន់​តំណរ​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​។ ការប្ដេជ្ញា​របស់សម្ដេច​នេះ ធ្វើ​ឡើង​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨ នៅ​បរិវេណ​មុខ​ប្រាសាទបាយ័ន នៃ​ខេត្តសៀមរាប កាលពី​ព្រឹក​​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៨។​

សម្ដេច​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត ឆ្នាំ២០១៨
​សូមបញ្ជាក់ថា ប្រាសាទ​របស់​ខ្មែរ​ចំនួន​៣ បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួចរាល់ រួមមាន ប្រាសាទអង្គរវត្ត បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ ប្រាសាទ​ព្រះវិហារ បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ និង​ប្រាសាទសំបូរព្រៃគុក បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ ២០១៧៕
ប្រាសាទ​អង្គរវត្ត ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ​១៩៩២
ប្រាសាទ​ព្រះវិហារ ចូលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ​២០០៨
ប្រាសាទ​សំបូរ​ព្រៃគុក ចូល​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ​២០១៧

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;