ចិន នាំ​មុខ​អាមេរិក ជា​គោលដៅ​នាំ​ចូល​ទំនិញ​ធំ​បំផុត​របស់​ជប៉ុន

  • 2018-04-19 02:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន បាន​ផ្ដួល​​អាមេរិក ដោយ​ក្លាយ​ជា​គោលដៅ​នាំ​ចូល​ទំនិញ​របស់​ជប៉ុន​ធំ​បំផុត ចាប់​តាំងពី​ឆ្នាំ២០១១ ស្រប​ពេល​ដែល​ចិន​កំពុង​មាន​តម្រូវការ​ដើម្បី​ការ​ផលិត​ឈីប​ខ្ពស់ នា​ពេល​បច្ចុប្បន្ន​។

ការនាំចេញរបស់ជប៉ុន មានចំនួនខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០០៧ (រូបភាព៖ Taro Matsushita)
ជប៉ុន បាន​នាំចូល​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ចិន ​ក្នុង​ទំហំ​ទឹក​ប្រាក់ ១៤១​លាន​ដុល្លារ​អាមេរិក ​ កើន​ឡើង​ជាង ១៨% ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦។ នេះ​ជា​ការ​បង្ហាញ​ពី​ក្រសួង​ពាណិជ្ជកម្ម​ជប៉ុន កាល​ពី​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០១៨។

ក្នុង​ឆ្នាំ​២០១៧ ជប៉ុន​នាំចេញ​ទំនិញ​ស្មើ​ទឹក​ប្រាក់​ជាង ៧៤​ម៉ឺន​លាន​ដុល្លារ​អាមេរិក ដែល​ជា​តួ​លេខ​ខ្ពស់​​បំផុត គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧។ ក្នុង​នោះ ជប៉ុន​នាំ​ទំនិញ​ទៅ​ចិន​ជាង ១៦% ខណៈ​អាមេរិក ត្រឹម​តែ​ជាង ៨% ប៉ុណ្ណោះ​។

ចិន និង​អាមេរិក បាន​ប្រទាញប្រទង់​គ្នា​យក​ចំណាត់​ថ្នាក់​លេខ​១ ដែល​ជា​គោលដៅ​នាំចូល​ទំនិញ​ជប៉ុន ក្នុង​រយៈ​ពេល ១ទសវត្សរ៍​ចុងក្រោយ​នេះ។ មហាអំណាច​សេដ្ឋកិច្ច​ក្នុង​ទ្វីបអាស៊ី (ចិន) ធ្លាប់​ឈរ​លេខ១ ដូចគ្នា​នេះ កាល​ពី​ចន្លោះ​ឆ្នាំ២០០៩ ទៅ ២០១១ ស្របពេល​ដែល​អាមេរិក កំពុង​ងើប​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ក្នុង​ឆ្នាំ​២០០៨៕

ប្រភព៖ Asia.Nikkei ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;