អាជ្ញាធរ​ជាតិ​អប្សរា ប្រកាស​ពី​ថ្ងៃ​ចាប់​ផ្ដើម​ធ្វើ​កំណាយ​ស្រះ​ទឹក​ក្នុង​ប្រាសាទ​អង្គរវត្ត

  • 2018-04-19 13:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរា បានប្រកាសថា ចាប់ពីថ្ងៃទី២៣ ខែមេសាតទៅ ស្រះទឹកទាំងពីរ ទាំងខាងជើង និងទាំងខាងត្បូងនៃប្រាសាទអង្គវត្ត នឹងត្រូវរៀនចំកំណាយសិក្សាស្រាវជ្រាវបុរាណវិទ្យា មុននឹងធ្វើការជួសជុល និងកែលំអច្រាំងរបស់ស្រះទាំងពីរ។

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ មិនបានបញ្ជាក់ពីរយៈពេល​នៃ​ការធ្វើកំណាយស្រាវជ្រាវនៅស្រះអង្គរនេះឡើយ។ តែអាជ្ញាធររជាតិអប្សរា បានអំពាវនាវឲ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងសាធារណជនទាំងអស់ យោគយល់ និងជ្រាប​ពី​ព័ត៌មាននៃការធ្វើកំណាយស្រាវជ្រាវស្រះទឹកបុរាណនៅប្រាសាទអង្គរវត្តនេះ។

សូម​ជម្រាប​ថា ស្រះ​ទាំងនេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន ដែល​ចូលចិត្ត​ផ្ដិត​ទិដ្ឋភាព​របស់​ពួកគេ​ជាមួយ​កំពូល​ប្រាសាទ​អង្គរ ដែល​ឆ្លុះ​ជាមួយ​ទឹក​ស្រះ​។ ​ក្នុង​៣ខែ​ដើមឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ជាង ៨៥ម៉ឺននាក់ បាន​សម្រុក​ទៅ​ទស្សនា​ប្រាសាទ​អង្គរ ដែល​មាន​កំណើន​ជិត ១២% ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំ​២០១៧៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;