អ្នក​ដំណើរ​តាម​រថភ្លើង​ទៅ​មក ប៉ោយប៉ែត-សិរីសោភ័ណ ក្នុង​​២​សប្តាហ៍ មាន​ជិត ៩ពាន់​នាក់

  • 2018-04-20 03:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យដឹង​នៅព្រឹក​នេះ​ថា ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវដែក ពី​ប៉ោយប៉ែត-សិរីសោភ័ណ (ទៅមក) បាន​ចំនួន​ប្រមាណ​ ៨៩៨៤នាក់​ហើយ គិត​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨។

រថភ្លើងពីប៉ោយប៉ែត-សិរីសោភ័ណ (រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការ បង្ហោះនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨)
សូម​រម្លឹក​ថា ផ្លូវ​រថភ្លើង​ពី​ប៉ោយប៉ែត-សិរីសោភ័ណ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ជា​បណ្តោះ​អាសន្ន​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៨។ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​នេះ ដោយ​ឥតគិតថ្លៃ​រហូតដល់​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៨។

ពេលវេលា​ចេញ​ដំណើរ​តាម​រថភ្លើង​ពីប៉ោយប៉ែតទៅសិរីសោភ័ណ រួមមាន៖ ម៉ោង ០៧ព្រឹក ម៉ោង ១០ និង ៣០នាទី ម៉ោង២ និង ១៥ នាទី​រសៀល និង​ចេញពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយប៉ែត មាន​ម៉ោង ៨ និង ៤០​នាទី​ព្រឹក ម៉ោង ១២ និង​៤៥​នាទី និង​ម៉ោង ០៤​ល្ងាច។

ផ្លូវដែក​នេះ​មាន​ប្រវែង ៤៨គីឡូម៉ែត្រ ដោយ​រថភ្លើង​អាច​ធ្វើដំណើរ​ក្នុង​ល្បឿន​​ជា​មធ្យម ៤០​គីឡូម៉ែត្រ​ក្នុង​១ម៉ោង ប្រើ​ថេរវេលា ១ម៉ោង ១៥​នាទី ផ្ទុក​អ្នក​ដំណើរ​បាន​ប្រមាណ ១០០​នាក់ ( អង្គុយ ៥៦​នាក់)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;