រដ្ឋមន្រ្តី​សេដ្ឋកិច្ច​៖ ចំណូល​ថវិកា​រដ្ឋ កើន​ឡើង​ជាង​ពីរ​ដង ក្នុង​រយៈពេល៥ឆ្នាំ​ចុងក្រោយ

  • 2018-04-20 10:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និ​ង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា បើ​គិត​ពីឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៨ ចំណូល​ថវិការ​រដ្ឋ​បាន​កើន​ឡើង​ជាង​ពីរ​ដង ពី​ប្រមាណ ២២៦៤​លាន​ដុល្លារ​អាម៉េរិក ដល់​ប្រមាណ ៤៥៦០​លាន​ដុល្លារ​អាម៉េរិក។

លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និ​ង​ហិរញ្ញវត្ថុ (ស្ដាំ)
ប្រសាសន៍​របស់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ២០១៧ និង​ការ​វាយ​តម្លៃ​សមិទ្ធផល ៥​ឆ្នាំ នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០១៨​នេះ។ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែង​ថា ការ​កើន​ឡើង​នៃ​ទំហំ​ចំណូល​នេះ បាន​ផ្ដល់​លទ្ធភាព​ឲ្យ​រាជរដ្ឋាភិបាល​បង្កើន​ចំណាយ​យ៉ាង​ច្រើន ទៅ​លើ​ការ​លើក​កម្ពស់​គុណភាព និង​ការ​ពង្រីក​វិសាលភាព​នៃ​សាធារណៈ​ទាំង​តាម​រយៈ​ចំណាយ​ចរន្ត​ថវិកា​ជាតិ និង​តាមរយៈ​ចំណាយ​វិនិយោគ​សាធារណៈ ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្ដល់​សេវា​សាធារណៈ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើ​ប្រាស់។
ក្រសួង​សេដ្ឋកិច្ច និ​ង​ហិរញ្ញវត្ថុ

ការ​កើន​ឡើង​ចំណាយ​សរុប​ថវិកា​រដ្ឋ​ជិត​ពីរ​ដង​នេះ ក៏​បាន​ជំរុញ​ឲ្យ​ចំណាយ​សរុប​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បាន​បង្កើន​ជា​ង​បីដង ចំណាយ​សរុប​របស់​ក្រសួង​សុខាភិបាល ត្រូវ​បាន​បង្កើន​ជិត​ពីរ​ដង​កន្លះ ចំណាយ​សរុប​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវ​បាន​បង្កើន​ជិតបីដង ហើយ​ចំណាយ​វិនិយោគ​ផ្ទាល់​ដោយ​ហិរញ្ញប្បទាន​ក្នុង​ប្រទេស ត្រូវ​បាន​បង្កើន​ជិត​ពីរ​ដង​កន្លះ៕

អគ្គនាយកដ្ឋានពន្ធដារ
អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ

ប្រភព៖ AKP ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;