BBC បង្ហាញ​បេក្ខភាព៥រូប​ ​ជំនួស​លោក Wenger ដែល​ចេញ​ពី Arsenal​ ពេលចប់​រដូវ​កាល

  • 2018-04-21 03:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បេក្ខភាព​ចំនួន ៥​រូប ​ត្រូវ​បាន​សារព័ត៌មាន​ល្បី​របស់​អង់គ្លេស BBC ជ្រើសរើស​សម្រាប់​ជំនួស​តំណែង​របស់​លោក Arsene Wenger ដែល​នឹង​ចែក​ផ្លូវ​ពី​ក្រុម​កាំ​ភ្លើង​ធំ Arsenal ក្រោយ​បញ្ចប់​រដូវកាល ២០១៧-១៨ ។ Wenger ដឹកនាំ Arsenal បាន​រយៈ​ពេល ២២​ឆ្នាំ។

លោក Arsene Wenger (រូបភាព៖ news.sky.com)
បេក្ខភាព​ទាំង ៥​រូប​រួម​មាន៖

១- លោក Thomas Tuchel គ្រូ​បង្វឹក​ក្លឹប Borussia Dortmund៖ លោក​តែងតែ​សរសើរ Arsenal ហើយ​អាច​ជា​បេក្ខភាព​សំខាន់​ជាងគេ ក្នុង​ការ​ជំនួស​តំណែង​មួយ​នេះ។

លោក Thomas Tuchel (រូបភាព៖ Metro)

២- លោក Massimiliano Allegri អ្នកចាត់ការ​ក្លឹប Juventus

លោក Massimiliano Allegri (រូបភាព៖ Daily Express)

៣- លោក Carlo Ancelotti អតីត​អ្នកចាត់ការ AC Milan, Real Madrid និង Chelsea

លោក Carlo Ancelotti (រូបភាព៖ Metro)

៤- លោក Mikel Arteta ជំនួយ​ការ​លោក Pep Guardiola នៅ​ក្លឹប Manchester City

លោក Mikel Arteta (រូបភាព៖ Metro)

៥- លោក Thierry Henry វីរបុរស​របស់ Arsenal និង​ជា​ជំនួយការ​របស់​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក

លោក Thierry Henry (រូបភាព៖ clasicooo.com)

​លោក Ivan Gazidis នាយក​ប្រតិបត្តិ​ក្រុម​កាំភ្លើង​ធំ បាន​បញ្ជាក់​ថា Arsenal មិន​ទាន់​ធ្វើការ​សម្រេច​ថា​នរណា​ជា​អ្នកចាត់ការ​ថ្មី​នៅ​ឡើយ​ទេ ហើយ​លោក Wenger មិន​គួរ​និយាយ​ពី​រឿង​នេះ​ទេ។ ការ​ជ្រើសរើស​អ្នកចាត់ការ​ថ្មីនេះ នឹង​ធ្វើឡើង​ដោយ​លោក Gazidis ជាមួយ​លោក Raul Sanllehi ប្រធាន​ផ្នែក​ទំនាក់ទំនង និង​លោក Sven Mislintat ប្រធាន​ផ្នែក​ជ្រើសរើស​បុគ្គលិក​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;