កូរ៉េខាងត្បូង ប្រកាសបញ្ឈប់ធ្វើរឿងមួយ ដែលប្រឆាំងនឹងកូរ៉េខាងជើង
- 2018-04-23 04:08:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង ប្រកាសបញ្ឈប់ធ្វើរឿងមួយ ដែលប្រឆាំងនឹងកូរ៉េខាងជើង
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងត្បូង ប្រកាសនៅថ្ងៃទី២៣ មេសា ឆ្នាំ២០១៨នេះថា ខ្លួនបានបញ្ឈប់ការផ្សព្វផ្សាយគោលនយោបាយប្រឆាំងនឹងកូរ៉េខាងជើងនៅតាមព្រំដែន ដើម្បីបង្កើតបរិយាកាសល្អសម្រាប់ជំនួបកំពូលរវាងកូរ៉េទាំង២ ដែលនឹងត្រូវធ្វើឡើងក្នុងសប្ដាហ៍នេះ។
ការធ្វើឡើងនេះ គឺដើម្បីឆ្លើយតបនឹងសកម្មភាពថ្មីៗនេះរបស់កូរ៉េខាងជើង។ ជាឧទាហរណ៍ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍កន្លងទៅ បានប្រកាសថា នឹងបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរក្នុងតំបន់ Punggye-ri ព្រមទាំងផ្អាករាល់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ។
គួររម្លឹកថា ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្ដើមផ្សព្វផ្សាយគោលនយោបាយប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយប្រើប្រាស់ឧបករណ៍បំពងសំឡេងដ៏ធំ ក្នុងឆ្នាំ១៩៦៣ តែក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលទីក្រុងសេអ៊ូល ក៏បានបញ្ឈប់សកម្មភាពនេះ ក្នុងកិច្ចព្រមព្រៀងមួយ នៅឯជំនួបកម្រិតខ្ពស់មួយជាមួយកូរ៉េខាងជើង។ ក្រោយមកកូរ៉េខាងត្បូង ក៏បានចាប់ផ្ដើមយុទ្ធនាការនេះជាថ្មី កាលខែមករាឆ្នាំ២០១៦ ដើម្បីឆ្លើយតបនឹងការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤របស់កូរ៉េខាងជើង៕