រកឃើញ​​កាំភ្លើង​បុរាណ​​១​ដើម ស្ថិតក្នុង​សម័យ​អាយុធ្យា នៅខេត្ត​ស្រះកែវ

  • 2018-04-23 03:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វត្ថុ​លោហៈ​១ ដែល​គេ​ជឿជាក់​ថា​ជា​​កាំភ្លើង​បុរាណ ​១ដើម មាន​អាយុកាល ៣៥០​ឆ្នាំ ស្ថិតក្នុង​សម័យកាល​អាណាចក្រ​អាយុធ្យា (១៣៥១-១៧៦៧នៃគ.ស) ត្រូវបាន​រកឃើញ​នៅក្នុង​ស្រុក Watthana Nakhon នៃ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៨។

វត្ថុលោហៈ ដែលគេជឿជាក់ថា ជា​កាំភ្លើង​បុរាណ ១ដើម ក្នុងសម័យកាលអាណាចក្រអាយុធ្យា។ រូបថត៖ វិបសាយ Bangkok Post
លោក Prayoon Riantem ប្រធាន​រដ្ឋបាល​ស្រុក Wathana Nakhon បាន​និយាយ​ថា វត្ថុ​នេះ ត្រូវបាន​រកឃើញ​កាលពី​រសៀល​ថ្ងៃទី២១ ខែ​មេសា ឆ្នាំ​២០១៨ ក្នុង​អំឡុង​ពេល​មាន​ការ​ភ្ជួរ​រាស់ដី​មួយ​នៅ​វាលស្រែ​របស់​លោក។

កាំភ្លើង​​នេះ មាន​ប្រវែង ៨០​សង់ទីម៉ែត្រ និង​ទំហំ​មុខកាត់ ៨​សង់ទីម៉ែត្រ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;