ជនជាតិ​ចិន ៣២​នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កូរ៉េខាងជើង

  • 2018-04-23 07:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​ចិន នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ២០១៨​នេះ បាន​ប្រកាស​ថា ជនជាតិ​ចិន​ចំនួន ៣២​នាក់ បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Lu Kang បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​រថយន្ត​ក្រុង​នេះ ក៏​បាន​បណ្ដាល​ឲ្យ​ជនជាតិ​កូរ៉េខាងជើង​ចំនួន ៤​នាក់ បាន​ស្លាប់​ផង​ដែរ៕

លោក Lu Kang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;